បើកបរខ្វះការប្រុងប្រយ័ត្នដូចគ្នា បង្កឲ្យគ្រោះថ្នាក់ដល់ជីវិតម្នាក់ ខណៈបញ្ជូនដល់មន្ទីរពេទ្យបានបន្តិច

ចែករំលែក៖

ខេត្តកំពងធំ ៖ នៅវេលាម៉ោង19:20នាទី ថ្ងៃទី22.05.2017 មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកនិងម៉ូតូបើកឆ្លងផ្លូវត្រង់ចំណុចផ្លូវកៅស៊ូ ត្រង់ភូមិតាអោក ឃំុឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា បង្កឡេីងដោយរថយន្តម៉ាកហីុហាន់ដាយ 2.5តោន ពណ៍ស ផ្លាកលេខ ភ្នំពេញ 3D.7023 បេីកបរដោយឈ្មោះ ឡាយ បាន ភេទប្រុស អាយុ26 រស់នៅភូមិងន ឃំុងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ មុខរបរអ្នកបេីកបរ បានបេីកបុកជនរងគ្រោះឈ្មោះ ប៉ាត ឆយ ភេទប្រុស អាយុ57កំពុងបើកម៉ូតូ ម៉ាកc125 ស៊េរី2006 ពណ៍ខ្មៅ គ្មានផ្លាកលេខ បណ្តាលអោយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ជនរង់គ្រោះ រស់នៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
មូលហេតុ អ្នកបើករថយន្តនិងអ្នកបេីកបរម៉ូតូបេីកបរដោយគ្មានការប្រុងប្រយ័ត្នទាំងសងខាង៕ ប៊ុន រិទ្ធី
IMG-20170523-WA0007 IMG-20170523-WA0006 IMG-20170523-WA0005 IMG-20170523-WA0004 IMG-20170523-WA0001 IMG-20170523-WA0002 IMG-20170523-WA0003


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print