ប្រពន្ធកូនខ្ចីប្តីលួចបានស្រី ហើយមករករឿងប្រពន្ធដើមទៀត (សូមទស្សនាវីដេអូ)

ចែករំលែក៖

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់រត់ទៅសុំការអន្តរាមន៍ពីនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីលោកប្តីប្រើអំពើហឹង្សាជាញឹកញាប់ ទាមទាររករឿងតែលែងលះ ដូចជាជ្រុលហួសហេតុពេកទៅហើយ ទើបទ្រាំលែងបាន ស្នើសុំឲ្យនគរបាលជួយ កាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០១៧ ។

នារីខាងលើមានឈ្មោះ វ៉ាន់ ហួច  អាយុ២៣ឆ្នាំ ជាកម្មការនីរោងចក្រ ដ្នាក់នៅផ្ទះជួលភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិទឹកថ្លា  ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពែ ។ ចំណែកភាគីខាងប្តីមានឈ្មោះ ឈិន សុខអ៊ុល អាយុ២៣ឆ្នាំ កម្មកររោងចក្រ  ។

តាមការរៀបរាប់ពីភាគីខាងស្រីបានឲ្យដឹងថា នាងត្រូវបានឪពុកម្តាយផ្សំផ្គុំឲ្យមានគូរស្រករ ជាមួយបុរសខាងលើអស់រយៈពេល៣ឆ្នាំកន្លងមកហើយ រហូតមកដល់ពេលនេះមានកូនស្រីម្នាក់ជាចំណងស្នេហ៍នៃអាពាហ៍ពិពាហ៍ ។ ស្រ្តីដដែលបន្តទៀតថា ចាប់តាំងពីនាងសរសៃខ្ចី នៅក្នុងអំឡុងថ្ងៃ ខែបុណ្យចូលឆ្នាំខ្មែរ ស្រាប់តែល៩កប្តីទៅលួចមានស្រីថ្មី ដើរចាកចេញបាត់ៗពីផ្ទះ មានទាំងវិចបង្វិចខោអាវទៅជាមួយទៀត ពេលចូលផ្ទះម្តងៗតែងតែរករឿង គ្មានហេតុផល ទាមទាររកតែលែងលះ ដោយសារអំណាចនៃការង៉ុបង៉ុលជាមួយស្រីផ្សេង សុខចិត្តចោលប្រពន្ធកូន ។

អស់រយៈពេលជាង៣ខែកន្លងមកនេះ ការស៊ូទ្រាំ ភាពអត់ធ្មត់ ដែលទទួលរងនូវសម្ពាធ ផ្លូវចិត្ត កម្លាំងបាយ ដោយប្តីតែងតែប្រើអំពើហឹង្សា ជាញឹកញាប់ ទើបនៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ ទ្រាំលែងបាន សម្រេចដើរចូលប៉ុស្តិ៍ប៉ូលីសដើម្បីសុំការអន្តរាគមន៍ ជួយធ្វើយ៉ាងណាហៅលោកប្តី មកអប់រំទូន្មានចេញម្តង កុំឲ្យចេះតែហ៊ាន ៕

...

001 002

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print