ស្រវឹងចូលកោសជប់ ដល់ពេលគិតលុយសុទ្ធតែលុយក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់មួយកើតឡើងទាំងកណ្តាលអាធ្រាតខណះបុរសម្នាក់ស្រវឹងស្រាហើយបានចូលទៅកោសជប់នៅកន្លែងម៉ាស្សាមួយកន្លែង ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ពេលដែលកោសជប់រួចរាល់ហើយក៏យកលុយអោយថ្លៃសេវ៉ាស្រាប់តែលុយក្លែងក្លាយ ទើបនាំគ្នាទៅកាន់ប៉ុស្តិ៍សម្ថកិច្ចជួយដោះស្រាយ កាលពីវេលាម៉ោង១២និង១៥ខែឧសភាឆ្នាំ២០១៧ ។

ជនរងគ្រោះនោះសុំមិនបញ្ចេញឈ្មោះ ជិះម៉ូតូម៉ាកហុងដាឌ្រឹមសង់ស៊េរីឆ្នាំ២០០៨ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Z 8672 ។
បុរសខាងលើបាននិយាយថា នៅមុនពេលកើតហេតុរួបគាត់បានផឹកសីុជាមួយមិត្តភ័ក្រ ពេលស្រវឹងគាត់ក៏មកគោសជប់នៅហាងម៉ាស្សាយីហោ រិទ្ធី សែនហេង ពេលដែលកោសជប់រួចគាត់បានយកលុយក្រដាស៥០ដូល្លារហុចអោយនារីម៉ាស្សានោះ ក្រោយមកស្រាប់តែនាងថាជាលុយសែនទៅវិញ។

ចំណែកនារីម៉ាស្សាវិញបានបន្តថា នៅមុនពេលកើតហេតុនៅទីតាំងម៉ាស្សាខាងលើមានគ្នា៣នាក់ ពេលនោះបុរសខាងលើបានជិះម៉ូតូម្នាក់ឯងមកចូលកោសជប់បន្ទាប់ពីរួបនាងបានកោសខ្យល់រួចរាល់ បុរសនោះក៏យកលុយក្រដាស៥០ដូល្លារមកអោយពេលនោះនាងក៏យកទៅដូដើម្បីអាប់អោយបុរសនោះវិញ នៅពេលដែលយកលុយទៅដូនៅកន្លែងខារ៉ាអូខេដែលនៅក្បែរនោះស្រាប់តែគេប្រាប់ថាជាលុយ សែនទើបនាងយកទៅអោយបុរសនោះវិញដែរបុរសនោះមិនព្រមនិងឡូឡាថែមទាំងហៅមិត្តភ័ក្រមក២នាក់ថែមទៀត ។ ដោយសារ តែដោះស្រាយមិនត្រួវគ្នាទើបនាំគ្នាទៅកាន់ប៉ុស្តិ៍នគរបាលអោយជួយអន្តរាគមន៍ ៕  សុខាសែនជ័យ

...

image3 image2 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print