តាមការលើកឡើងរបស់ក្រុមអ្នកវិភាគ បានបញ្ចាក់ថា ប្រធានាធិបតីហ្វីលីពីនទស្សកិច្ចប្រទេសរុស្ស៊ី ក្នុងគោលដៅ មិនត្រឹមតែទិញអាវុធប៉ុណ្ណោះ គឺចងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងយោធា។
កាលពីថ្ងៃទី ២២ខែឧសផា ប្រធានាធិបតីហ្វីលីពីនបានចាប់ផ្តើមទស្សនកិច្ចប្រទេសរុស្ស៊ីដោយ ជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីនស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយ យោធា ទ្វេភាគី។ ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន RT ប្រធានាធិបតីហ្វីលីពីនបញ្ចាក់ថា គោលដៅនៃដំណើរទស្សនកិច្ចនេះគឺខិតខំបង្កើនទំនាក់ទំនង ទ្វេភាគីឲ្យកាន់តែប្រសើរ។
ហ្វីលីពីនបានក្លាយជាប្រទេស ឯករាជ្យ ពេញលេញនៅឆ្នាំ១៩៤៦ ក្រោយរយៈពេលខ្លីដែលត្រូវជប៉ុន គ្រប់គ្រងក្នុងសង្គ្រាមលោកលើកទីពីរ។ ប៉ុន្តែអាមេរិកនៅតែមានវត្តមានយោធានៅក្នុងប្រទេសនេះ ក្រោយពេលដែលប្រធានាធិបតី ឌូទើទេឡើងកាន់តំណែងប្រធានាធិបតីកាលពីខែកក្កដាឆ្នាំ២០១៦។ ចាប់តាំងពីពេលលោកឌូទើរទេឡើងកាន់តំណែង មកគោលនយោបាយការបរទេសរបស់ប្រទេសនេះផ្លាសប្តូរទាំងស្រុង ដោយបោះបង់អាមេរិក អឺរ៉ុប ងាក់ទៅរកចិននិងរុស្ស៊ីវិញ ។
ការងាករ៉េរបស់ប្រធានាធិបតីហ្វីលីពីនពិតជាទទួលបានផលប្រយោជន៍ជាច្រើន នឹកស្មានមិនដល់ ជាក់ស្តែង អាមេរិកមិនលក់កាំភ្លើងឲ្យហ្វីលីពីនដោយសារតែសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក បានសម្លាប់មនុស្សច្រើន ។ប៉ុន្តែចិនបែជាឲ្យអាវុធទទេ ដោយមិនគិតប្រាក់។ មួយវិញទៀត អឺរ៉ុប ផ្តល់ជំនួយឲ្យហ្វីលីពីនតែប្រមាន២០០លានដុល្លារប៉ុណ្ណោះ ហើយបញ្ចាឲ្យធ្វើនេះធ្វើនោះចំណែកចិនវិញឲ្យដល់ជាង១ពាន់លានដុល្លារ ។ ទាំងនោះហើយប្រធានាធិបតីហ្វីលីពីនមិនយកប្រាក់ចំនួយពីអឺរ៉ុបវិញ។
មន្រ្តីអ្នកនាំពាក្យរបស់លោកប្រធានាធិបតីឌុយទែរតេបានឲ្យដឹងថាកាលពីពេលកន្លងទៅនេះ កញ្ចប់ថវិកាជំនួយខ្លះរបស់សហភាពអឺរ៉ុបត្រូវបានហ្វីលីពីនបដិសេធរួចទៅហើយដោយសារតែជំនួយនេះមានភ្ជាប់មកជាមួយនូវលក្ខខណ្ឌដែលហ្វីលីពីនមិនអាចទទួលយកបាន ហើយនៅពេលនេះលោកប្រធានាធិបតីឌុយទែរតេបានចេញសេចក្តីសម្រេចជាទូទៅថានឹងឈប់ទទួលនូវរាល់ជំនួយដែលអាចឲ្យសហភាពអឺរ៉ុបយកធ្វើជាមធ្យោបាយក្នុងការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ហ្វីលីពីន។
គួរបញ្ជាក់ថា ក្នុងចំណោមប្រទេសដែលផ្តល់ជំនួយទៅឲ្យហ្វីលីពីនសហភាពអឺរ៉ុបឈរនៅលំដាប់ទី៨ ដោយបានផ្តល់ជំនួយដល់ហ្វីលីពីនចំនួន២១៧លានដុល្លារ កាលពីឆ្នាំ២០១៦កន្លងទៅនេះ។ ក៏ប៉ុន្តែ មកទល់នឹងពេលនេះគេនៅតែមិនទាន់អាចដឹងប្រាកដនៅឡើយថាសេចក្តីសម្រេចឈប់ទទួលជំនួយពីសហភាពអឺរ៉ុបនៅពេលនេះអាចនឹងប៉ះពាល់ក្នុងទំហំទឹកប្រាក់ប៉ុណ្ណា?
យោងតាមមន្រ្តីអ្នកនាំពាក្យរបស់លោកឌុយទែរតេការសម្រេចបញ្ឈប់ទទួលជំនួយពីសហភាពអឺរ៉ុបនេះគឺមិនរាប់បញ្ចូលនូវកញ្ចប់ថវិកាជំនួយមនុស្សធម៌នោះទេ។ ក៏ប៉ុន្តែឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំទីក្រុងម៉ានីលវិញ បានអះអាងថាការសម្រេចរបស់លោកឌុយទែរតេនឹងធ្វើឲ្យប៉ះពាល់ដល់ទឹកប្រាក់ជំនួយរហូតដល់ទៅ ២៥០លានអឺរ៉ូ (ប្រហែល ២៧៨លានដុល្លារអាមេរិក)។
នៅក្នុងពេលជាមួយគ្នា រឿងដែលធ្វើឲ្យកាន់តែច្របូកច្របល់ថែមទៀតគឺរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហ្វីលីពីនបានលើកឡើងថាការណ៍ដែលលោកឌុយទែរតេប្រកាសឈប់យកជំនួយពីសហភាពអឺរ៉ុបនៅពេលនេះគឺគ្រាន់តែជាប្រតិកម្មតបទៅនឹងការរិះគន់របស់សហភាពអឺរ៉ុបតែប៉ុណ្ណោះ ហើយថាសេចក្តីសម្រេចនេះអាចនឹងត្រូវលោកឌុយទែរតេដកចេញមកវិញនៅថ្ងៃខាងមុខ។
ទស្សនកិច្ចទៅកាន់ហ្វីលីពីននឹងពន្យារទៅដល់៥ថ្ងៃត្រូវបញ្ជាក់ពីការស្តារបានល្អមែនទែន ទំនាក់ទំនង ហ្វីលីពីន-រុស្ស៊ីក្រោយពីលោក Duterteបានឡើងកាន់អំណាច កាលពីចុងខែមិថុនាឆ្នាំ២០១៦។ តាំងពីពេលនោះមក លោកប្រធានាធិបតីហ្វីលីពីន ដាក់ទិសស្រាយទៅវិញ សម្ព័ន្ធជាមួយនឹងសរអា ជាអតីត ចៅហ្វាយអាណានិគមខ្លួន ដែលត្រូវគាត់ចោទថា លាក់ពុត និង ជាមេសម្លុត។
គឺនៅថ្ងៃព្រហស្បត៏ ២៥ ឧសភា ដែលលោក Duterteនឹងត្រូវទទួលជួបដោយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែលលោកDuterteផ្ទាល់ ធ្លាប់បានចាត់ទុក ជា” វីរបុរសសំណប់” របស់គាត់។ លោក Duterteក៏ធ្លាប់ និយាយអំពី ចំណងពិសេសរវាងរូបគាត់ និង លោកពូទីន ដែលមានចំណូលចិត្តដូចគ្នា ខាងបរបាញ់ និង ខាងស្រឡាញ់ កាំភ្លើង។
ថ្លែងទៅពួកអ្នកកាសែត កាលពីថ្ងៃ សុក្រ ១៩ឧសភា លោកប្រមុខរដ្ឋហ្វីលីពីនបានពន្យល់បំភ្លឺថា អាទិភាព មួយ នៃការធ្វើដំណើររបស់គាត់ទៅរុស្ស៊ីគឺដើម្បីទិញគ្រាប់បែករុស្ស៊ីបញ្ជាពីចម្ងាយសម្រាប់ប្រយុទ្ធទល់នឹង ពួកសកម្មជនអ៊ីស្លាមនិយម នៅប៉ែកខាងត្បូងប្រទេស។តាមសំដីគាត់ ហ្វីលីពីន មានមិនខ្វះទេ គ្រាប់បែក ដែល” ប្រាជ្ញា” ប៉ុន្តែវានៅចាញ់ គ្រាប់បែករុស្ស៊ីបញ្ជាពីចម្ងាយ ដែលប្រតិបត្តិការត្រវចំទីដៅក្នុងកម្រិតខ្ពស់។
អស់ជាច្រើនសិបឆ្នាំ សរអា បានដើរតួជា អាណាព្យបាលចម្បង របស់ហ្វីលីពីន ស្របនឹងសន្ធិសញ្ញាទ្វេភាគី ស្តីអំពីការការពារទៅវិញទៅមក។
លោក Duterteបានកាត់បន្ថយចំនួនលំហាត់សឹកប្រចាំឆ្នាំរួមគ្នាហ្វីលីពីន-អាមេរិកាំងដោយថែមទាំងស្នើ ឲ្យ សរអា ដកកងទ័ពចេញ ពីហ្វីលីពីនទៅផង។មុននឹងចេញដំណើរមកបំពេញទស្សនកិច្ចនេះ លោកប្រធានាធិបតីហ្វីលីពីនDuterteក្នុងសម្ភាសន៍ ទៅ ពួកអ្នកកាសែតរុស្ស៊ី បានថ្លែងជាអាទ៏ ៖តាំងពីក្នុងសម័យឃោសនាបោះឆ្នោតម៉្លេះ ខ្ញុំបានសន្យាថា នៅលើដែនដីប្រទេសខ្ញុំ នឹងពុំមានមូលដ្ឋានយោធាបរទេសអ្វីណាទៀតឡើយ ៕












