ការទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌិន និងអីស្រាអែល នាពេលនោះប្រធានាធិបតីអាមេរិកបាន លើកឡើងថាអីរ៉ងគឺជាការគំរាមកំហែង និងគាំត្រដល់ក្រុមភេរវកម្ម គឺជាគោលដៅរបស់អាមេរិកដើម្បីលក់អាវុធទៅកាន់តំបន់នោះបានកាន់តែច្រើនប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ ខណៈពេលកំពុងនៅក្នុងទីក្រុង រីយ៉ាដរបស់អារ៉ាប៊ីសាអ៊ូឌីត លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបានចង្អុលចំៗទៅកាន់អ៊ីរ៉ង់ថា កំពុងបង្កអស្ថិរភាព និងកោលាហលជាខ្លាំងនៅទូទាំងប្រទេស នៅតំបន់មជ្ឈិមបូព៌ា ក្នុងពេលដែល ប្រធានាធិបតីអាម៉េរិករូបនេះថ្លែងសុន្ទរកថានៅកាន់ មេដឹកនាំប្រទេសឥស្លាមធំៗទាំង ៥៥ប្រទេស ។
ជាមួយគ្នានោះដែរ លោក ត្រាំ បាននិយាយដោយផ្អែកតាម សេចក្តីប្រកាសព័ត៌មានរបស់សេតវិមានថា «រាប់តាំងពីប្រទេសលីបង់ ដល់អ៊ីរ៉ាក់ និងយេម៉ែនប្រទេសអ៊ីរ៉ង់ បានផ្តល់មូលនិធិ សព្វាវុធ និងហ្វឹកហាត់ ដល់ពួកភេរវករ, ពួកឧទ្ទាម និងក្រុមជ្រុលនិយម ផ្សេងទៀតដែលទំាងនេះ បានបំផ្លាញនិងបង្កចលាចលយ៉ាងខ្លាំង ទូទាំងតំបន់ទំាងមូល។ អស់រយៈពេល ជាច្រើនឆ្នាំមកហើយអ៊ីរ៉ង់បានឧត្ថម្ភរហូត ដល់ជម្លោះផ្នែកនិកាយ និងដល់ក្រុមភេរវករ
ក្រសួងការបរទេសអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំគឺមានចេតនាចោទ ប្រកាន់រដ្ឋាភិបាលទីក្រុង តេហេរ៉ង់ថាកំពុងឧបត្ថម្ភដល់ពួកភេរវករ ជ្រុលនិយមនៅក្នុងប្រទេសមជ្ឈិមបូព៌ាដើម្បីជាការបំបះបំបោរ ដល់ក្រុមប្រឆាំង នឹងប្រទេសអ៊ីរ៉ង់ប្រយោជន៍អាម៉េរិកអាចលក់ អាវុធមកក្នុងតំបន់កាន់តែដាច់ ។
យោងតាមសារព័ត៌មាន RT របស់រុស្ស៊ី ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧បានឲ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់គឺលោក BahramQassemiដែលមានរយៈពេលមួយថ្ងៃ បន្ទាប់ពីដូណាល់ត្រាំ ចុះកិច្ចព្រមព្រៀង លក់អាវុធទៅឲ្យប្រទេស អារ៉ាប៊ីសាអ៊ូឌីតដែលជាគូប្រជែងអ៊ីរ៉ង់ ក្នុងទំហំទឹកប្រាក់ ១១០ពាន់លានដុល្លារថា «ជាថ្មីម្តងទៀត លោក ដូណាល់ ត្រាំ បានចោទប្រកាន់ តាមបែបច្រំដែលៗគ្មានមូលដ្ឋាន មកលើអ៊ីរ៉ង់ ។ ប្រធានាធិបតីអាម៉េរិក បានលើកទឹកចិត្តដល់បណ្តាប្រទេស ដែលនៅតំបន់មជ្ឈិមបូព៌ា ដែលជាប្រទេស ប្រឆាំងនឹងអ៊ីរ៉ង់ដើម្បីទិញអាវុធកាន់ តែច្រើនថែមទៀតពីខ្លួន» ៕











