កូរ៉េខាងត្បូងដាក់លក្ខណៈតភ្ជាប់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា នៅថ្ងៃទី២៣ខែឧសភានេះកូរ៉េខាតត្បូង បានជម្រុញឲ្យមានសកម្មភាព ដើម្បីបន្តដំណើរការតំបន់ឧស្សាហកម្មរួមកែស៊ុងឡើងវិ្ ក៏ដូចជាកម្មវិធីទេសចរណ៍ជាមួយកូរ៉េខាងជើង  នៅពេលណាដែល បញ្ហាវិវាទស្តីពីបរមាណូរបស់កូរ៉េខាងជើងត្រូវបានដោះស្រាយ។

ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បានប្រកាសថា «ការដំណើរការឡើងវិញ នៅតំបន់ឧស្សហកម្មមានផ្សេង និងឧស្សាហកម្មអត់ផ្សែង គឺចាំបាច់ត្រូវតែធ្វើដើម្បីគោលដៅយូអង្វែង។ ប៉ុន្តែអ្វីដែលត្រូវតែធ្វើមុនគេនោះគឺ ស្វែងរកដំណោះស្រាយបញ្ចប់កម្មវិធីបរមាណូ កូរ៉េខាងជើង ជាមុនសិន»។

ក្រៅពីនេះមន្ត្រីកូរ៉េខាងត្បូង ក៏បានលើកឡើងថានឹងទទួលយក នៅ សំណើររៀបចំព្រិត្តិការរួមនៅថ្ងៃទី១៥ខែមិថុនា ក្នុងប្រទេសកូរ៉េខាងជើង ដើម្បីរំលឹកថ្ងៃដែលប្រទេសទាំងពីរជួបពិភាក្សាគ្នាជាលើកតំបូង។

ការប្រកាសខាងលើរបស់កូរ៉េខាងត្បូងកើតឡើង ក្នុងពេលដែល រដ្ឋាភិបាលថ្មី របស់ប្រទេសនេះមានគោលនយោបាយផ្សះផ្សាជាមួយកូរ៉េខាងជើង  និងបន្តឡើងវិញនៅបណ្តាញទំនាក់ទំនងប្រទេសទាំងពី បើទោះបីកូរ៉េខាងជើង បានសាកល្បងមីស៊ីលជាបន្តបន្ទាប់ក្តី។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ លោក  គីម ជុងអ៊ុន បានត្រួតពិនិត្យដោយផ្ទាល់ ក្នុងការសាកល្បងធ្វើតេស្តបាញ់គ្រាប់មីស៊ីលផ្លោង រយៈចម្ងាយមធ្យមនោះ ដែលមានឈ្មោះថា “Pukguksong-2” ។

សេចក្តីរាយការណ៍ក៏បានបញ្ជាក់ថា “ការធ្វើតេស្តបាញ់មីស៊ីល Pukguksong-2 វាជាការបញ្ជាក់ជាចុងក្រោយ នៃការបញ្ចប់បច្ចេកទេស នៃការផលិតសព្វាវុធដែលមានលក្ខណៈជាប្រព័ន្ធ ហើយការធ្វើតេស្តនេះដែរវាមានលក្ខណៈខុសគ្នានៃការប្រើប្រាស់នៅសមរភូមិនៅមុនពេលកូរេខាងជើងដាក់ពង្រាយនៅតាមអង្គភាពយោធាសម្រាប់សកម្មភាពពិតប្រាកដ” ។

នេះជាការធ្វើតេស្តលើកទី២ហើយ សម្រាប់ DPRK ក្នុងរយៈពេល១សប្តាហ៍ប៉ុណ្ណោះដោយកាលពីថ្ងៃអាទិត្យ កាលពីកន្លងផុតទៅ មួយសប្តាហ៍នោះ ប្រទេសនេះបានបាញ់សាកល្បងគ្រាប់ មីស៊ីលផ្លោង រយៈចម្ងាយមធ្យមដែរ ដែលមានឈ្មោះថា “Hwasong 12” ។
គួរបញ្ជាក់ថា គ្រាប់មីស៊ីលផ្លោង Pukguksong-2 អាចមានសមត្ថភាព កំទេចទីតាំងរបស់សត្រូវ បានរហូតដល់៥០០គីឡូម៉ែត្រ៕

...

ttxvn_trieu_tien_4 dcf724f7ab321785ed3d98bdc20e4040

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print