ខេត្តត្បូងឃ្មុំ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដោលជ្រុំ សហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿង ញៀននៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះស្រាវជ្រាវរហូតបង្ក្រាបបានមុខសញ្ញារក្សាទុក និងជួញដូរសារធាតុញៀនខុសច្បាប់៣នាក់ នៅចំណុចភូមិសុវណ្ណគមន៍ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ។ ការចុះបង្ក្រាបនេះធ្វើនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៧ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យ ១-ឈ្មោះ ឆេង ធន់ ភេទប្រុស អាយុ៣២ឆ្នាំ (ជាម្ចាស់ផ្ទះ) ។ រស់នៅភូមិសុវណ្ណគមន៍ ឃុំកណ្ដោលជ្រុំ ,២-ឈ្មោះ មៀច មួយហេង ភេទប្រុស អាយុ៣៤ឆ្នាំ ។ រស់នៅ ភូមិស្បែកគឺ ឃុំកណ្តោលជ្រុំ និង៣-ឈ្មោះ មៀច មួយឈាង ភេទប្រុស អាយុ៣៧ឆ្នាំ ។ រស់នៅភូមិស្វាយមាស ឃុំកណ្ដោលជ្រុំ ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ សមត្ថកិច្ចដកហូតបានថ្នាំក្រាមពណ៌សចំនួន៤៦កញ្ចប់តូច និងឧបករណ៍វេចខ្ចប់ មួយចំនួន ។
ករណីខាងលើនេះ ជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងប៉ុស្តិ៍រដ្ឋបាលបានប្រគល់ទៅឲ្យខាងការិល័យប្រឆាំងបទ ល្មើសគ្រឿងញៀនខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្តតាមនីតី ៕ វណ្ណះ














