ផ្ទះសំណាក់យីហោស្កាយសង្ស័យផ្តាល់ទីតាំងអោយក្រុមក្មេងស្ទាវជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់និងថ្នាំញៀន១កញ្ចប់ធំករណីជួញដូរគ្រឿង ញៀននៅក្នុងបន្ទប់ផ្ទះសំណាក់ស្កាយដែលគេសង្ស័យថាម្ចាស់ផ្ទះសំណាក់ខាងលើផ្តាល់ទីតាំងអោយក្រុមក្មេងស្ទាវទៅប្រមូលផ្តុំជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន។ហើយត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខសហការណ៍ជាមួយនិងកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនដោយចោទពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង០០នាទីថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៧នៅចំណុចបន្ទប់ផ្ទះសំណាក់យីហោ ស្តាយ ដែលមានទីតាំងស្ថិតនៅក្រុម៧ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួននោះទី១មានឈ្មោះ កុយ សុភ័ក្រ ភេទប្រុសអាយុ២៧ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតភូមិរំដួល ឃុំគរ ស្រុកព្រៃឈ ខេត្តកំពង់ចាមនិងទី២ឈ្មោះ វង់ ពេជ្រ មន្នីកា ភេទស្រីអាយុ២២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតភូមិរំលិច ឃុំបាកានស្រុកបាកានខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថាមុននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះគឺលោកបានបញ្ជាអោយលោក គួក សុខហួ អធិការរងខណ្ឌទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងលោកនាយផ្នែកព្រហ្មទណ្ឌខណ្ឌធ្វើការស្រាវជ្រាវតាមជំនាញទើបឈានដល់ការឃាត់ខ្លួនបានពួកគេទាំងពីនាក់រួមនិងវត្ថុតាងថ្នាំញៀន១កញ្ចប់ធំនិងឧប្បករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំងពីនាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងរាជធានៅភ្នំពេញចាត់ការបន្តតាមនិតិវិធី ៕  តុង សីហា

...

72e571c2-8a38-4d98-a66c-9d6a89fc3ddc 9af2a288-5da4-423b-b96d-121d886915bf 8c29be03-1e94-4028-9336-b2328a150d2d fde66c6c-4e96-4c68-af10-e5f5cc1c53b4 b294fc8f-4c19-4267-a608-7b9d5f78ed5e

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print