មនុស្សប្រុសស្រី៥នាក់បានរងរបួសធ្ងន់ស្រាល ករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងមនុស្សប្រុសស្រីចំនួន៥នាក់បានរងរបួសធ្ងន់ស្រាល ដោយសាគ្រោះថ្នាក់ចរាចរនៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មនុស្សប្រុសស្រីចំនួន៥នាក់បានរងរបួសធ្ងន់ស្រាល  ដោយសាគ្រោះថ្នាក់ចរាចរមួយកើតឡើង  ដែលបង្ករដោយខ្លួនឯង ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង២០.២០នាទី យប់ថ្ងៃ២៦/០៥/២០១៧
លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៦៨.១៦៩ស្ថិតនៅភូមិ តានៃឃុំ ជើងគោ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។ មានទិសដៅ ពីភ្នំពេញទៅខេត្តព្រះសីហនុរថយន្តម៉ាក ហ៊ី យាន់ដាយ  ពណ៏សរ  ពីរតោនកន្លះ ស្លាក់លេខ ភ្នំពេញ ៣A៨៤៩២ ដឹកអុស(អ្នក់បើកបររត់គិចខ្លួនបាត់) ។
 អ្នករួមដំណើរចំនួន០៥នាក់រងរបួស១.ឈ្មោះ ណែត នេ ភេទ ប្រុស អាយុ ២០ មុខរបរកម្មករ មានទីលំនៅ ភូមិ ត្រពាំង កំណប់ ឃុំ ដំបូកខ្ពស់ស្រុកអង្គជយ័ ខេត្ត កំពត(រងរបួសធ្ងន់) ២.ឈ្មោះ ជា ហៀង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅ  ភូមិ អន្លង់ ក្រពើ ឃុំ ជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(រងរបួសធ្ងន់) ៣.ឈ្មោះ ប្រុញ សុខុម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិ ត្រពាំងរៀន ឃុំ មានរិទ្ធ ស្រុកដង់ទុង ខេត្ត កំពត (របួសស្រាល) ៤.ឈ្មោះ ជួន ចេត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិ ពញាអង្គរ  ឃុំវត្តអង្គខាងជើង ស្រុកទូកមាស ខេត្ត កំពត(របួសស្រាល) ៥.ឈ្មោះ ជិន ជួន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិត្រពាំងកំណប់ ឃុំដំបូកខ្ពស់ ស្រុកអង្គជយ័ ខេត្ត កំពត(របួសស្រាល) ។ លុះមកដល់ចំនុចកើតហេតុរថយន្តមានល្បឿនលឿនផ្លូវកោងរថយន្តវេចង្កូតក្រឡាប់មកខាងឆ្វេងដៃ ។ ចំណែកជនរងគ្រោះត្រូវបានជួយសង្គ្រោះទៅមន្ទីរពេទ្រ ឯកជនវាលរេញ ។ រីឯ រថយន្ត ត្រូវបានប៉ូលិស ចរាចរស្រុកព្រៃនប់យកទៅរក្សាទុក្ខដើម្បីរងចាំធ្វើការដោះស្រាយ ៕
unnamed (9) unnamed (10) unnamed (11)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print