ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានយុវជនម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងមិត្តភ័ក្ត្រ២នាក់ទៀតរងរបួសធ្ងន់ខណះពួកគេជិះម៉ូតូលឿនជ្រុលបុកអ្នកដើរឆ្លងផ្លូវហើយដួលទៅបោកក្បាលនិងបង្គោលភ្លើង កាលពីវេលាម៉ោង ១០យប់ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ។
ជនរងគ្រោះឈ្មោះហៀង ចាន់ណារុណ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបសិស្សស្នាក់នៅបុរីសន្តិភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោ។ មានស្រុកំណើតនៅឯខេត្តកំពង់ចាម។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកlete ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1DG 9181 បើកបរដោយយុវជនម្នាក់និងរួមដំណើរជាមួយមិត្តភ័ក្រ២នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលទៅបុកអ្នកដើរឆ្លងផ្លូវបណ្តាលអោយម៉ូតូដួលទៅនិងថ្នល់ចំណែកមនុស្សផ្លោងទៅបោកក្បាលនិងបង្គោលភ្លើងស្លាប់ម្នាក់រីឯ២នាក់ទៀតរងរបួសធ្ងន់ដោយឡែកអ្នកដើរឆ្លងផ្លូវរងរបួសស្រាលគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំបងប្អូនយកឯកសារពាក់ព័ន្ធមកយកទៅវិញចំណែកសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរនៅស្រុកកំណើត ៕ សុខាសែនជ័យ
...