អាជ្ញាធរខណ្ឌដូនពេញចុះទៅកាត់ និងដកស្លាកស្ទឹកគ័រ របស់គណបក្សសង្គ្រោះជាតិ ដែលបំពានច្បាប់.គ.ជ.ប

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះទៅកាត់ និងដកស្លាក ស្ទឹកគ័រ របស់គណបក្សសង្គ្រោះជាតិ ដែលបានបំពានច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហាមមិនឲ្យគណបក្សនយោបាយយកស្លាកទៅបិទនៅតាមដើមឈើ និងបង្គោលភ្លើងជាដាច់ខាត ។

លោក ចាប ឌីណា នាយករងរដ្ឋបាលសាលាខណ្ឌ ដែលដឹកនាំការងារនេះផ្ទាល់ បានឲ្យដឹងថា មុនកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះទៅបក និងដកហូតស្លាកគណបក្សសង្គ្រោះជាតិនេះគឺ បានជូនដំណឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរយៈពេល៣ថ្ងៃមកហើយ ដែលយុទ្ធនាការនេះ មិនមែនផ្ដោតសំខាន់តែទៅលើ ស្លាកគណបក្សនយោបាយនោះទេ ពោលគឺបកទាំងអស់នូវស្លាកផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ។

ដោយឡែក លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា ពាក់ព័ន្ធការបិទខិតប័ណ្ណនៅតាមបង្គោលភ្លើង និងដើមឈើ ត្រូវបានហាមឃាត់ ហើយចងប៉ាន់ណូ ឬបដា ឬខិតប័ណ្ណស្ដីពីការឃោសនា តំណាងគណបក្សនយោបាយ ត្រូវស្នើសុំមកសាលារាជធានីភ្នំពេញ ពេលនោះសាលារាជធានីភ្នំពេញ នឹងពិនិត្យមើលទីតាំងទាំងនោះជូន តែបើមានការប៉ះពាល់ នឹងមិនអនុញ្ញាតឲ្យធ្វើនោះឡើយ ។ចំពោះសកម្មភាពរបស់គណបក្សសង្គ្រោះ កំពុងតែបានបំពានលើការហាមប្រាមរបស់អាជ្ញាធរហើយ ដែលមិនអត់ឱនឲ្យបាននោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ អាជ្ញាធរខណ្ឌច្បារអំពៅ ក៏បានចុះទៅកាត់ និងដកស្លាក ស្ទឹកគ័រ របស់គណបក្សសង្គ្រោះជាតិ ដែលបិតនៅតាមបង្គោលភ្លើង និងដើមឈើផងដែរ ៕ ស តារា

...

nkd-1 (1) nkd-1 (2) nkd-1 (3) nkd-1 (4) nkd-1 (5) nkd-1 (6) nkd-1 (7)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print