ក្រុងប៉ោយប៉ែត ៖ នគរបាលក្រុងប៉ោយប៉ែត បានធ្វើការកសាងសំណុំរឿងបញ្ជូនជនដៃដល់ម្នាក់ប្រើដាវសាំម៉ូរ៉ៃ បង្កររបួសស្នាមទៅស្នងការខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៧នេះ។
លោកអនុសេនីយ៏ឯកព្រហ្ម ពិសិទ្ធអធិការងទទួលបន្ទុកផែនព្រហ្មទណ្ឌមានប្រសាសន៏ថាៈជនសង្ស័យដែលបង្កហឹង្សាដោយចេត្តនាមានឈ្មោះវន្ត័ ញ៉ញភេទប្រុសអាយុ២៣ឆ្នាំមុខរបមិនពិតប្រាកដ រស់នៅក្រុងប៉ោយប៉ែត។ចំណែកជនរងគ្រោះមានឈ្មោះយឿន យ៉នភេទប្រុសអាយុ២៧ឆ្នាំស្នាក់នៅភូមិក្បាលកោះសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវជនដៃដល់កាប់ចំស្មាខាងស្ដាំ។
លោកបញ្ជាក់ថា កាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី២៩ខែឧសភា២០១៧កន្លងទៅជនរងគ្រោះមានឈ្មោះ យឿន យ៉នលក់អេតចាយបានប្រាក់ចំនួន១ម៉ឺនរៀលនិងប្រាក់បាត់២០បាតរួចបានចូលទៅលេងល្បែងបាញ់ត្រីនៅផ្សារឡាក់គីពេលនោះជួបជនដៃដល់ឈ្មោះវន្ត័ ញ៉ញដោយឈ្មោះវន្ត័ ញ៉ញសុំប្រាក់ពីជនរងគ្រោះមានឈ្មោះយឿន យ៉នចំនួន២០បាតតែពេលនោះជនរងគ្រោះមិនបានឧ្យក៏ដើរចេញទៅក្រៅបាត់ទៅ ហើយជនរងគ្រោះបានដើរចេញ ទៅផ្ទះវិញ ពេលទៅដល់ផ្ទះដួសទឹកហួប ពេលនោះជនដៃដល់ក៏ទាញដាវសាំម៉ូរ៉ៃកាប់មកលើជនរងគ្រោះចំស្មាស្ដាំ១ ដាវដេចំនួន៥ថ្នេរហើយ១ដាវទៀតចំក្បាលតែសំណាងមិនមុតដោយសារជនរងគ្រោះពាក់មួក។ក្រោយពីទទួលបាន ព័ត៌មានកម្លាំងសមត្ថកិច្ចក្រុងចុះទៅដល់កន្លែងកើតហេតុនិងចាប់ឃាត់ខ្លួនជនសង្ស័យនៅចំណុចកើតហេតុដកហូតបានដាវសាំម៉ូរ៉ៃចំនួន៣ដើម។
ក្រោយពីសមត្ថកិច្ចសាកសួរកសាងសំណុំរឿងជនសង្ស័យបានឆ្លើយសារភាពថាៈខ្លួនបានប្រើប្រាស់ថ្នាំញៀនរយៈពេល២ឆ្នាំមកហើយ លុះនៅព្រឹកថ្ងៃទី២៩ខែឧសភា២០១៧នេះខ្លួនបាននៅឡាក់គីលេងល្បែងបាញ់ត្រីពេលចាញ់ខ្លួនបានសុំប្រាក់ពីឈ្មោះយឿន យ៉នចំនួន២០បាតយកទៅទិញបាយហួបតែមិនឧ្យ ហើយខ្លួនបានឃើញយឿន យ៉ន ទិញបាយហួបម្នាក់ឯង ពេលនោះខ្លួន(ជនដៃដល់)ខឹងរត់ទៅយកកាំបិតពីឈ្មោះរុនដែលខ្លួនបានផ្ញើរទុកយកមកកាប់ ក្រោយពីធ្វើសកម្មភាពសមត្ថកិច្ចចាប់ខ្លួនតែ្ដង ៕ វណ្ណា