យុវជនម្នាក់ត្រូវនគរបាលចាប់ខ្លួន បន្ទាប់ពីបើកម៉ូតូបុកបុរសម្នាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ចែករំលែក៖

ខេត្តកណ្តាល ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីយុវជនរូបនេះបើកម៉ូតូបុកបុរសចំណាស់ម្នាក់ពេញមួយទំហឹងស្លាប់មួយរំពេច កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវខេត្តលេខ៣៨០ ស្ថិតក្នុងភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា អ្នកបើកបរម៉ូតូដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ម៉ៅ ម៉ូ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិឃ្លាំងមឿងជើង ឃុំ ព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BE-7903 ។ ចំណែកឯជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ វ៉េង ម៉េងឃាង ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញយុវជនខាងលើនេះបើកបរម៉ូតូឌុបអ្នករួមដំណើរជាមួយម្នាក់តាមបណ្តោយផ្លូវខេត្តលេខ៣៨០ ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុម៉ូតូបានរេចង្កូតទៅបុកបុរសចំណាស់ម្នាក់កំពុងដើរលើចិញ្ចើមផ្លូវចំពីក្រោយពេញមួយទំហឹងបណ្តាលឲ្យបុរសចំណាស់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មតែម្តង ។

បច្ចុប្បន្នម៉ូតូនិងអ្នកបើកបរ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

18765697_689782067876400_83723745354193178_n

...

18740423_689782084543065_2410753282773957473_n 18765727_689782031209737_998110623942928504_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print