ខេត្តកំពង់ធំ ៖ ក្នុងយុទ្ឋនាការឃោសនារកសំឡេងឆ្នោតជូនគណបកសប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៧ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មា ធិការ កណ្តាល និងជាប្រធានគណៈចលនា សាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ នៅឃុំបឹង ស្រុកបារាយណ៏ និងមានការចូលរួមពីសកម្មជនគណៈចលនាទូទាំងខេត្តកំពង់ធំ ២១៤៣នាក់ ។
ក្នុងពិធីជួបសំណេះសំណាលនេះ អ្នកឃុំបឹងជាច្រេីនកុះករដែលមានវត្តមាន បានស្រែកប្ដេជ្ញាព្រមៗគ្នា ដោយមុះមត់ថា នឹងនៅតែបន្ត គាំទ្រដណ្តេីមយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា ឲ្យខានតែបាននៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នេះ និងក្នុងពេលបោះឆ្នោត នៅឆ្នាំ ២០១៨ ខាងមុខនោះផងដែរ។
លោក អូស្មាន ហាស្សាន់បានបញ្ជសក់ថា ស្តីពីលទ្ឋផលឆ្នោតរបស់ឃុំបឹង ដែលជាទឹកដីកំណេីតរបស់លោកផ្ទាល់ បានអោយដឹងថា ជាមោទនៈភាពណាស់ដែលការបោះឆ្នោតសភាទាំងប្រាំអាណត្តិនិង បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ទាំង៣ អាណត្តិកន្លងទៅ គឺឃុំបឹងនៅតែរក្សាជ័យជំនះជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត។
លោក អូស្មាន ហាស្សាន់ បានសម្តែងនូវការកោតសរសេីរចំពោះកិច្ចសហការរវាងអជ្ញាធរឃុំជាមួយប្រជាពលរដ្ឋ ហេីយតែងតែដោះស្រាយរាល់បញ្ហាក្នុងសហគមន៍បានទាន់ពេលវេលា ដោយលោកបានជំរុញ និង ផ្តល់កម្លាំងចិត្តដល់អ្នកឃុំបឹងសូមអោយបន្តរក្សាសម្លេងដេីមក្នុងភាពជាអ្នកដណ្តេីមយកឈ្នះ ហេីយបន្ថែមកម្លាំងថ្មី អោយកាន់តែច្រេីន ដេីម្បីអោយភាគរយនៃអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា កាន់តែឡេីងខ្ពស់មួយកម្រិត ខណៈដែលអាណត្តិមុនក្នុងលទ្ឋផលឆ្នោតសភា ២០១៣ ឃុំបឹងបានទទួលសម្លេងគាំទ្រដល់ទៅ៨៧ភាគរយ ហេីយអាណត្តិនេះ លោកប្រធានគណៈចលនាបានផ្តល់កម្លាំងចិត្តថាសូមដណ្តេីមអោយបានដល់ទៅ ៩៥ភាគរយ ជាសម្លេងឆ្នោតដែលដណ្តេីមជ័យជំនះជូនគណប្សប្រជាជនកម្ពុជា។
លោក អូស្មាន ហាស្សាន់ ក៏បានក្រេីនរំលឹកដល់ប្រជាពលរដ្ឋអោយត្រៀមខ្លួនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី០៤ មិថុនា២០១៧នេះ សូមត្រៀមទាំងការដាក់ចិត្តផ្តេជ្ញាគូសតែនៅលេីសន្លឹកឆ្នោតរបស់គណបក្សប្រជាជន ត្រៀមទាំងឯកសារចាំបាច់ផ្សេងៗដែល តម្រូវយកទៅជាមួយក្នុងការបោះឆ្នោតជាដេីម ៕ សំរិត
...