រយៈពេល៤ថ្ងៃ ស្លាប់៦នាក់ និងរបួសធ្ងន់៤នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃ​កប្បាស និងអង្គរបុរី

ចែករំលែក៖

ខេត្តតាកែវ ៖ យ៉ាងហោចណាស់មានមនុស្ស ៦ នាក់បានស្លាប់ និងរបួសធ្ងន់ ៤ នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣ ករណីក្នុងរយះពេល ៤ ថ្ងៃនៅស្រុកព្រៃកប្បាស និងអង្គរបុរី ខេត្តតាកែវ ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣ ករណីនេះរួមមាន ករណីទី១ កើតឡើងកាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅ លើផ្លូវលេខ ១២៩ ចន្លោះគីឡូម៉ែត្រលេខ ១៩-២០ ក្នុងភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបណ្តាលអោយមនុស្សស្លាប់ ២ នាក់ និងរបួសធ្ងន់ ២ នាក់ ចំណែកករណីទី២ កើតឡើងនៅ ២៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១២ និង ៣០ នាទី ស្ថិតនៅលើផ្លូវលេខ១២៩ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣-១៤ ត្រង់ចំណុចភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវបណ្តាលអោយស្លាប់ ៣ នាក់ និងរបួសធ្ងន់ ១ នាក់ និងករណីទី ៣ កើតឡើងនៅថ្ងៃ ២៩ ខែឧសភា ឆ្នាំ ២០១៧ វេលាម៉ោង ២៣ និង១៥ នាទី នៅលើផ្លូវលេខ 1TK1 ចន្លោះគីឡូម៉េត្រលេខ ១៥-១៦ស្ថិតនៅក្នុងភូមិ ពួនកក ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ បានបណ្តាលអោយស្លាប់១នាក់ និងរបួសធ្ងន់១នាក់ ។

គួបញ្ជាក់ផងដែរថាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៣ ករណីខាងលើកើតឡើងរវាងម៉ូតូ និងម៉ូតូដែលបើក បរបញ្រ្ចាស់ទិសគ្នា ក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន និងមិនបានពាក់មួកសុវត្តិភាពអោយបានត្រឹមត្រូវ ៕ ភ្នំដា

...

unnamed (7) unnamed (5) unnamed (6) unnamed (8)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print