ភ្នំពេញ ៖ កម្មការិនីម្នាក់បានរអិលដួលបោ កក្បាកនៅក្នុងរោងចក្រ អាកាស សិត ហ្គាមេន ដែលមានទីតាំងស្ថិតនៅភូមិទឹកថ្លា ក្នុងសួនវឌ្ឍន២ ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ បណ្តាលឲ្យស្លាប់ពេលកំពុងបញ្ជូ នទៅមន្ទីរពេទ្យ ខណះពេលនោះស្រាប់តែមានកម្មការិនី ជិតជាច្រើននាក់ផ្សេងទៀត មានអារម្មណ៍ភ័យ និងតក់ស្លុតរហូតទន់ដៃទន់ជើង ហើយបានដួលសន្លប់ជាបន្តបន្ទាប់ ។
ស្ត្រីជាកម្មការិនីដែលស្លាប់នោះ ឈ្មោះ ខាត់ សាមេី មានអាយុជាង៤០ឆ្នាំ រស់នៅភូមិរលួ ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
លោក ជឹម សុីថា អធិការនគរបាលខណ្ឌខណ្ឌដង្កោបានប្ រាប់ភ្ងាក់ងារអ្នកយកព័ត៌មានកាសែ តនគរវត្តឲ្យដឹងថា ស្ត្រី រងគ្រោះខាងលើបានដើរដួលនៅ ក្នុងរោងចក្រ បណ្តាលឲ្យបោកក្បាល រួចត្រូវបានក្រុមហ៊ុនបញ្ជូនទៅ មន្ទីរពេទ្យ តែអកុសលជនរងគ្រោះបានស្លាប់នៅតា មផ្លូវ ដោយមានដំណឹងកម្មករខាងលើស្លាប់ កម្មករកំពុងធ្វើការនៅក្នុងរោ ងចក្របានភ័យស្លន់ស្លោរហូតដួលសន្ លប់ជាបន្តបន្ទាប់ ចំនួនប្រមាណ៣០នាក់ ហើយក្រុមហ៊ុនក៏បានឲ្យកម្មករចេ ញទៅមន្ទីពេទ្យដើម្បីសម្រាកព្យា បាល និងខ្លះទៀតក៏បានទៅផ្ទះអស់ហើយដែរ ។
ដោយឡែកសពស្ត្រីរងគ្រោះត្រូវបា នរថយន្តសង្គ្រោះដឹកបញ្ចូនទៅស្រុ កកំណើតប្រគល់ឲ្យក្រុមគ្រួសារធ្ វើបុណ្យតាមប្រពៃណី ៕ ដោយ៖ភារ៉ា ដង្កោ