ហួសចិត្ត!! សាលាស្រុករមាសហែកបិទបំរាមមិនអោយអ្នកព័ត៌មានចូលថត ករណីដេញថ្លៃធ្វើផ្លូវលំ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ក្រុមអ្នកសារព័ត៏មានជាច្រើនអង្គភាពមានការហួសចិត្តយ៉ាងខ្លាំង ខណៈដែលនៅមុខសាលាស្រុករមាសហែកបានបិទបំរាមមិនអោយចូលថតយកព័ត៏មានពី  គម្រោងដេញថ្លៃធ្វើផ្លូវលំជនបទក្នុងស្រុករមាសហែក។

ការដាក់ឲ្យដេញថ្លៃនូវគម្រោងជួសជុលផ្លូវលំជនបទ ១១គម្រោង នៅស្រុករមាសហែកបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ឧសភាឆ្នាំ២០១៧ដោយក្នុងចំណោមគម្រោងទាំងនោះ អ្នកដេញបានដេញថ្លៃបន្ទាប នៅក្រោម៥០%។

បើយោងតាម ក្រុមអ្នកដេញថ្លៃបានបង្ហើបអោយដឹងថា មុនពេលដាក់ឲ្យដេញថ្លៃ គឺយប់ថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧មានការលួចចរចារស្ងាត់ៗ លើគម្រោងផ្លូវលំខ្លះដោយមានការសម្របសម្រួល ពីមន្ត្រីថ្នាក់ស្រុក ក្រែងបាន ចែកលុយទឹកតែគ្នាខ្លះ ក៍ប៉ុន្តែ ព្រឹកឡើងបែកការ គម្រោងធ្វើផ្លូវលំទាំងនោះដាក់អោយដេញថ្លៃ បានដេញទាបបំផុតមិនធ្លាប់មាន ធ្វើឲ ចៅហ្វាយស្រុកចេញបំរាមបែបនេះ។

ចំពោះបំរាមដែលបានសរសេរជាអក្សដៃរបិទលើជញ្ជាំងថា អ្នកសារព័ត៏មានហាមចូលក្នុង និងទី២ ក្រុមហ៊ុន នាង សន តំណាងដោយ លោក ប៉ក់ សុខាភិរក្ស ហាមចូលរួមក្នុង ការដេញថ្លៃ ។

ចំពោះគម្រោងដេញថ្លៃផ្លូវលំទាំង១១គម្រោង បង្ហាញថាល្អដេញបានថោក ហើយគុណភាពផ្លូវ ចាំត្រួតពិនិត្យជាក្រោយមេឃុំមួយចំនួនបានលើកឡើងថា ធ្វើផ្លូវតាមឃុំ ក្រុមហ៊ុនហ៊ានធ្វើ គឺគាត់យកកេរ្តិ៍ឈ្មោះច្បាស់ជាធ្វើជាប់ល្អ ហើយរដ្ឋចំណេញចាយលុយតិច។
ហើយតាមរយៈការដេញថ្លៃនេះពលរដ្ឋរំពឹងថាបានផ្លូវល្អ ក្នុងពេលឆាប់ៗនេះទោះបីជាយ៉ាងក៏ដោយផ្លូវលំនៅខេត្តស្វាយរៀងរយះកាលកន្លងមកធ្វើមិនទាន់ដកគ្រឿងចក្រអស់នោះទេផ្លូវខូចបណ្តើរៗទៅហើយមិនដឹងថាគម្រោងដេញថ្លៃលទ្ធកម្មដេញដោយរបៀបណានោះទេបានជាមិនអោយអ្នកសារព័ត៌មានដឹងរឿងទៅថតផ្សាយទៅវិញសង្ស័យពិតជាមានអ្វីអាថ័កំបាំងហើយមើលទៅ។

ពាក់ពន្ធ័និងករណីខាងលើលោកពេញជាអភិបាលស្រុករមាសហែកបានអោយអ្នកព័ត៏មានដឹងតាមទូរសព្ទ័ថាមូលហេតុដែលលោកមិនអោយចូលថតព្រោះខាងច្បាប់លទ្ធិកម្មមិនអនុញ្ញាត្តិឲ្យចូលថតក្នុងបរិវេនការដេញថ្លៃទេ  ដោយ សារខ្លាចមានការរំខានដល់ក្រុមហ៊ុនដែលចូលដេញថ្លៃហើយក្រោយពេលដេញថ្លៃចប់អ្នកព័ត៏មានចូលថតចុះ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print