សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់សហការជាមួយសន្តិសុខក្នុងកោះពេជ្រឃាត់ខ្លួនយុវជនប្រុសស្រី៣នាក់លួចពួនសម្ងំជក់ប្រើប្រាស់គ្រឿងញៀន 

ចែករំលែក៖

ភ្នំពេញ៖ យុវជនប្រុសស្រី ៣នាក់លួចពួនសម្ងំជក់ប្រើប្រាស់គ្រឿងញៀន ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់បានសហការជាមួយសន្តិសុខក្នុងកោះពេជ្រ ធ្វើការឃាត់ខ្លួន កាលវេលាម៉ោង១២និ៣០នាទីថ្ងៃត្រង់ថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០១៧នៅចំណុចបរិវេនកោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យទី១មានឈ្មោះ រួង ម៉ាប់ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ,ជនសង្ស័យទី ២មានឈ្មោះ មួន សុភ័ក្រ្តា ភេទប្រុស អាយុ ១៧ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ,ជនសង្ស័យទី ៣មានឈ្មោះ អ៊ួន ចាន់ណេត ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិ១២ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

បើតាមសម្ដីពីសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ បានប្រាប់អោយដឹងថាសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់កំពុងល្បាត ក្នុងមូលដ្ឋានហើយបានសហការជាមួយសន្តិសុខក្នុងកោះពេជ្រ ក្រោយមកល្បាតមកដល់រោងកម្មករស្នាក់នៅក៏ធ្វើការត្រួតពិនិត្យរកឃើញយុវជន២នាក់ និងនារីវ័យក្មេងម្នាក់ពពាក់ ពពូនគ្នាជក់ថ្នាំញៀន និងមានឧបករណ៍សំរាប់ជក់ថ្នាំញៀនមួយចំនួន ហើយក៏ធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍ទន្លេបាសាក់ដើម្បីសាកសួរនាំតែម្ដង ។

វត្ថុតាងដកហូតរួមមានឧបករណ៍សំរាប់ជក់ថ្នាំញៀនចំនួន ២កំប្លេរ និងដែកកេះចំនួនចំនួន ៤និងម៉ូតូម៉ាកស្គុបពីពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AR-8409 សេរីឆ្នាំ២០១១ ។

បច្ចុប្បន្នយុវជនទាំង៣នាក់ខាងលើរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី ៕

...

unnamed (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print