រថយន្តរ៉ូវែ២គ្រឿងបើកបុកគ្នា រងការខូចខាតទាំងសងខាង សំណាងមិនមានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិចិនមួយក្រុមបើករថយន្តស៊េរីទំនើប២គ្រឿងទៅបុកគ្នានៅផ្លូវបែកជាបួនបណ្ដាលអោយរងការ ខូចខាតយ៉ាងដំណំទាំងសងខាង សំណាងល្អមិនមានអ្នករងរបួស។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១២និង៥៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៧ នៅ តាមបណ្ដោយផ្លូវលេខ៤៣២កែងនិងផ្លូវ១៦៧ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសាក្សីដែលឃើញហេតុការបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក រ៉េងរ៉ូវែពណ៌សពាក់ស្លាកលេខភ្នំពេញ2AO.7528បើកបរដោយជនជាតិចិនទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាករ៉េងរ៉ូវែដូចគ្នាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AM- 9818បើកបរដោយជនជាតិចិនគ្នាគេទិសដៅស្របគ្នាមកបុកពីក្រោយបណ្ដាលអោយរងការខូចខាតយ៉ាងដំណំទាំង២គ្រឿង។

ក្រោយកើតហេតុ ភាគីទាំងសងខាង បាននាំគ្នាយករថយន្តទៅជួសជុលរៀងៗខ្លួនដោយសារតែភាគីទាំង២ជាអ្នកស្គាល់គ្នា៕ ដោយ៖ភារ៉ា ដង្កា

...

unnamed unnamed (2) unnamed (1) unnamed (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print