ក្រុមយុវជនសម្ព័ន្ធសេនានាគ លើកពាន អឹម ភើរៀល លីកឆ្នាំ២០១៥

ចែករំលែក៖

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ ក្រុមយុវជនសម្ព័ន្ធសេនានាគ ដណ្តើមបានពានរង្វាន់ហ៊្វូត សាល អឹម ផើរៀល លីកឆ្នាំ២០១៥ ក្រោមពីយកលេងឈ្នះ ក្រុម The Salt FC នៅវគ្គផ្តាច់ព្រ័ត្រ ក្នុលទ្ធផលបច្ចេក ទេស ៣ទល់ ២ដ៏តឹតែងបំផុត នឹងមានការអញ្ជើញចូលរួមជាកិតិយសបំពាក់មេដាយនិងប្រគល់ពានរង្វាន់ ពីសំ ណាក់លោក សេង គុណ អភិបាលរងខណ្ឌពោធិសែនជ័យនិង លោកយន្ត ដឹក ស្ថាបនឹក របស់ទីលានបាល់ទាត់ Emperial Sports Club ផងដែរ។
ការប្រកួតក្រុមយុវជនសម្ព័ន្ធសេនានាគ មានប្រៀបយកឈ្នះ លើក្រុម The Salt FC បន្តិចបន្តួច ប៉ុណ្ណោះ ពីព្រោះសកម្មភាព ស្វិតស្វាញ ធ្វើឲ្យក្រុមអ្នកគាំទ្រព្រឺព្រួយជាខ្លាំង ដោយសារតែល្បឿង បញ្ជួនបាល់លឿន សងទៅវិញទៅមក ប៉ុន្តែគ្រាប់បាល់ភាគច្រើនមិនអាចឆ្លងកាត់់ប្រអបដៃ អ្នកចាំទីទាំងក្រុម សម្ព័ន្ធសេនានាគនិង ក្រុម The Salt FCបានដោយ្រួលនោះឡើយ។
កីឡាករហែម សោភ័ណ្ឌពាក់អាវលេខ១០ បានក្លាយទៅជាវីរបុរស ប្រចាំក្រុមយុវជនសម្ព័ន្ធសេនានាគ បន្ទាបពីជួយ ឲ្យក្រុមមួយនេះលើកពានរង្វាន់ហ៊្វូតសាល អឹម ភើរៀលលីកឆ្នាំ២០១៥ ដែលជាក្របខណ្ឌបាល់ទាត់ មិនមែនអាជីព បានបង្កើតឡើង ដើម្បីភាពសុខដុមរម្យនា រវាងយុវជន ពីស្ថានបនមួយទៅ អង្គភាពផ្សេងទៀត និងជាការចូលរួម ចំណែកបំផុសចលនាកីឡានៅកម្ពុជា ឲ្យកាន់តែផុលផុសឡើងថែមមួយកម្រិតទៀត គឺស្របតាម យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជាពលរដ្ឋម្នាក់ចេះលេងកីឡា១ប្រភេទ។
កីឡាករហែម សោភ័ណ្ឌ រកបាន៣គ្រាប់ម្នាក់ឯង ដោយការទាត់បាល់ បំបោងសំណាញទី ក្រុម The Salt FC ចំនួន២គ្រាប់នៅក្នុងតង់ទី១ រីឯភាគីក្រុម The Salt FC រកបាន១គ្រាប់តាមពីក្រោយ ក្រុមយុវជនសម្ព័ន្ធសេនា នាគ ដោយកីឡាករ ពាក់អាវលេខ៩ឈ្មោះលី សុខតុល។
ដោយសារតែការប្រកួតនេះ មានភាពតានតឹងខ្លាំង ទើបបណ្តាល ឲ្យក្រុមកីឡាករទាំង២ក្រុមបង្កកំហុស នូវ លើទីលានច្រើន ជាពិសេសក្រុមយុវជនសម្ព័ន្ធសេនានាគ ទទួលពិន័យ ពីអាជ្ញាកណ្តាលដោយប្រគល់បាល់បេណា លទីដល់ ដល់The Salt FC ចំនួន៣ដង ប៉ុន្តែកីឡាករ របស់ក្រុមThe Salt FC ធ្វើមិនបានសម្រេចចំនួន២ដង ពីព្រោះ របាំងការពារអ្នកចាំទី ក្រុមយុវជន សម្ព័ន្ធសេនានាគរឹងមាំ មិនអាចទំលុះបានឡើយ។
នៅចុងម៉ោងប្រកួតរយៈពេល៩០នាទី កីឡាករ ហែម សោភ័ណ្ឌ ក្រុមយុវជនសម្ព័ន្ធសេនានាគ ធ្វើបាន សម្រេចនៅគ្រាប់បាល់ទី៣របស់ខ្លួន នាំឲ្យអ្នកគាំទ្រត្រេកអជាខ្លាំង ខណៈក្រុមនេះមាន កំហុសនៅលើទីលាន ចំនួន៥ដងរួចទៅហើយ ។ បន្តិចក្រោយមក សមាជិកក្រុមរបស់ យុវជនសម្ព័ន្ធ សេនានាគម្នាក់បានបង្កកំហុសទី៦ ឲ្យកើតឡើង ត្រូវលោកអាជ្ញាលកណ្តាលពិន័យ បាល់បេណាលទី ដោយផ្តល់ទៅឲ្យក្រុម The Salt FC បញ្ចូលទី បានសម្រេចនៅម៉ោងចុងក្រោយ ហើយការប្រកួត ត្រូវបញ្ចប់ក្នុងលទ្ធផលបច្ចេកទេស៣ទល២។
គួររំលឹកថា ចំពោះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ អឹមភើរៀល លីក ទទួលបាននៅការ ជួយឧបត្ថម្ភពីក្រុមហ៊ុន ទឹកបរិសុទ្ធសូរិយា ភេសជ្ជៈគោលជល់និងហាងលក់សម្ភារផ្ទះកីឡាផងដែរ។ការប្រកួត បាល់ទាត់ដណ្ត់មពានរង្វាន់ អឹមភើរៀល លីក សម្រាំងយកតែ២ក្រុមប៉ុណ្ណោះ គឺ ក្រុមដែលជាប់ចំណាត់ថ្នាក់ លេខ១ ទទួលបានមេដាយមាសម្នាក់១គ្រឿង អមជាមួយថវិកាចំនួន២លានរៀល ។ ក្រុមជាប់ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ម្នាក់១គ្រឿង និងថវិកាចំនួន១លានរៀល៕

20150705-093132.jpg

20150705-093137.jpg

...

20150705-093141.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print