សម្តេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន Mitsui, ក្រុមហ៊ុនប្រេង Mitsui Oil ក្រុមហ៊ុន Denso Comporation ក្រុមហ៊ុន Sumitomo Wiring Systems ក្រុមហ៊ុន Minebea ក្រុមហ៊ុន Yazaka Comporation ចូលជួបសំដែងការគួរសម

ចែករំលែក៖

តូក្យូ៖ សម្តេចតេជោ នាយក រដ្ឋមន្រ្តី អនុញ្ញាតឲ្យថ្នាក់ដឹកនាំ ក្រុមហ៊ុន Mitsui, ក្រុមហ៊ុនប្រេង Mitsui Oil ក្រុមហ៊ុន Denso Comporation ក្រុមហ៊ុន Sumitomo Wiring Systems ក្រុមហ៊ុន Minebea ក្រុមហ៊ុន Yazaka Comporation ចូលជួបសំដែងការគួរសម នៅល្ងាចថ្ងៃទី៤កក្កដា ដែលជាថ្ងៃទី៣នៃ ការស្នាក់អាស្រ័យ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា បានអនុញ្ញាតិឲ្យថ្នាក់ដឹក នាំ ក្រុមហ៊ុនវិនិយោគទុនធំៗចំនួន៦ ក្នុងនោះ រួមមាន ក្រុមហ៊ុន Mitsui ក្រុមហ៊ុនប្រេង Mitsui Oil ក្រុមហ៊ុន Denso Comporation ក្រុមហ៊ុន Sumitomo Wiring Systems ក្រុមហ៊ុន Minebea និងក្រុមហ៊ុន Yazaka Comporation ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបដាច់ដោយឡែកពី គ្នានៃក្រុមហ៊ុនវិនិយោគទាំង៦ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំង៦របស់ប្រទេសជប៉ុនដែលបានមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា: កម្ពុជាមានសក្តានុពលយ៉ាងខ្លាំង ក្នុងទាក់ទាញអ្នកវិនិយោគ ពីគ្រប់ទិសទីទាំងអស់ ក្នុងការទៅបណ្តាក់ ទុកក្នុងប្រទេសកម្ពុជា ពិសេសទៅទៀត នោះច្បាប់វិនិយោគរបស់កម្ពុជាបានផ្តល់នូវភាពអនុគ្រោះយ៉ាងខ្លាំង ដល់គ្រប់ហ៊ុនវិនិយោគ បរទេសទាំងអស់ ដែលមានបំណងទៅ បណ្តាក់ទុននៅកម្ពុជា ពោលគឺក្រុមហ៊ុនអាច ធ្វើការបណ្តាក់ទុន១០០% ដោយមិនចាំបាច់ពី ដៃគូក្នុងស្រុក និងដោយមិនមានការ កំណត់ទុន។
តាមការគូសបញ្ជាក់ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា វិនិយោគទុនរបស់ប្រទេសជប៉ុននៅកម្ពុជា កាលពីឆ្នាំ២០១៤មានទឹកប្រាក់៦៨លាន ដុល្លា ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៥ មានទឹកប្រាក់ចំនួនជាង២០លានដុល្លា ការវិនិយោគទាំងអស់នោះ រួមមានការវិនិ យោគលើវិស័យឧស្សាហកម្ម កាត់ដេរ សម្លៀកបំពាក់ ការកែច្នៃឈើ គ្រឿងចក្រ និងការ តម្លើងរថយន្តជាដើម។
ក្នុងជំនួប ពិភាក្សាគ្នានោះ ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ បានសំដែងនូវការថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានចំណាយពេល វេលាដ៏មានតម្លៃបំផុតរបស់សម្តេច អនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ដែលមានវត្តមាននៅពេលនេះ បានចូលជួប សំដែងការគួរសម និងពិភាក្សាការងារ ពិសេសបានសិក្សាស្វែងយល់ថែមទៀតពីសម្តេចតេជោនាយក រដ្ឋមន្រ្តី ក្នុងការតំរង់ទិស ដល់ការងារវិនិយោគក្នុងប្រទេសកម្ពុជា។
តាមរយៈជំនួបពិភាក្សាគ្នានោះដែរ ថ្នាក់ ដឹកនាំក្រុមហ៊ុនបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ សកម្ម ភាពដឹកនាំរបស់សម្តេច ដែលបានផ្តល់ អាទិភាព ដល់អ្នកវិនិយោគទុនបរទេស មិនថាតែវិនិយោគមកពីប្រទេសជប៉ុននោះទេ ពោល គឺផ្តល់អាទិភាពដល់វិនិយោគទុន បរទេសទាំងអស់ ដែលមានបំណងមក បណ្តាក់ ទុនពិតប្រាកដនៅកម្ពុជា។
ជាមួយ គ្នានេះថ្នាក់ដឹកនាំទាំងអស់ បានសំដែងនូវការ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះ កំណើនសេដ្ឋ កិច្ចរបស់ប្រទេសកម្ពុជា ដែលមានកំណើនគួរឲ្យកត់សំគាល់ ពិសេសក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី។
បន្ទាប់មកនៅរាត្រីថ្ងៃដដែលនោះដែរ លោក Fumiaki Takahashi អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន រៀបចំពិធីអាហារពេលល្ងាចជាមហាកិត្តិយស ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រ កម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិ បាលកម្ពុជា ដែលបានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ នៅទីក្រុង តូក្យូ ប្រទេសជប៉ុន។
លោក Fumiaki Takahashi ក៏បានថ្លែងនូវការគោរពកោតសរសើរ និង បានវាយតម្លៃខ្ពស់ចំពោះកំណើន សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ដែលរក្សានូវកំណើន ជាង៧%ក្នុងមួយឆ្នាំ ដែលនោះគឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេច ក្នុងការជំរុញ កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរ ភាពបំផុតនោះ។
លោកប្រធានមានប្រសាសន៍បន្តថា សមាគមន៍នៃប្រទេសទាំងពីរ បានភ្ជាប់នូវ ទំនាក់ទំនងជាមិត្តភាពជាមួយនិងបណ្តាប្រទេសនានា លើសកលលោក និងសំបូរទៅដោយបញ្ញាវ័ន្តវ័យក្មេង តាមរយៈលោកមានការ រីករាយខ្លាំងណាស់ ក្នុងការបង្កើនកិច្ច សហប្រតិ បត្តិការជាមួយនិងប្រទេសកម្ពុជា ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងគោល បំណងជួយដល់យុវជនជំនាន់ក្រោយរបស់យើង កាន់តែមានទំនាក់ ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យកាន់តែប្រសើរឡើង។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចពិតជាមានការរីករាយខ្លាំងណាស់ ដោយបានអញ្ជើញមកកាន់ទីក្រុង តូក្យូ ប្រទេសជប៉ុនសាជាថ្មីម្តងទៀត ដើម្បីចូល រួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
សម្តេចតេ ជោមានប្រសាសន៍បន្តថា វត្តមានរបស់ សម្តេច មកកាន់ ប្រទេសជប៉ុននៅពេលនេះ មិនគ្រាន់តែផ្តល់ឱកាសឲ្យរូបសម្តេចធ្វើការជាមួយភាគីជប៉ុន និងថ្នាក់ដឹកនាំ នៃ ប្រទេសមេគង្គ ដែលទាក់ទិនទៅនិង ការរួមគ្នាដោះស្រាយ និងការបង្កើនកិច្ចសហ ប្រតិបត្តិការសំរាប់តំបន់មេគង្គ ជាមួយនិងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែវត្តមានរបស់សម្តេចមកកាន់ប្រទេសជប៉ុននៅពេលនេះ គឺក្នុងន័យដើម្បីផ្តល់ឱកាស ឲ្យរូបសម្តេចបាន ជួបប្រាស្រ័យជាមួយនិង ថ្នាក់ដឹកនាំជប៉ុន ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេស ទាំងពីរកម្ពុជា ជប៉ុនឲ្យកាន់តែរឹងមាំទ្វេឡើង ថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្រ្តីមាន ប្រសាសន៍បន្តថា សម្តេចនិងខិតខំប្រឹងប្រែង ឲ្យ អស់ពីសមត្ថភាពក្នុងការ ពង្រីកចំណង ទាក់ទងជាមួយនិងប្រទេសជប៉ុន ឲ្យឈាន ដល់ចំណុចកំពូលថ្មីទៀត ពោលគឺនៅពេល ខាងមុខ រូបសម្តេចផ្ទាល់និងធ្វើការជាមួយ ថ្នាក់ដឹកនាំជប៉ុន ដើម្បីពង្រីកទំនាក់ទំនងនៃ ប្រទេសទាំងពីរ ពីជាដៃគូយុទ្ធសាស្រ្ត ទៅ កាន់ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្រ្ត ទូលំទូលាយ។ ផ្តល់ដោយបេសកជន ទ.ទ.ក អនឃួន សំអូន ៕ គុណវឌ្ឍ

20150705-093845.jpg

20150705-093849.jpg

...

20150705-093853.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print