នគរបាល​ក្រុងព្រះសីហនុ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង​ឃាត់ខ្លួន​បុរស​ម្នាក់

ចែករំលែក៖

ខេត្ត​ព្រះ​សីហ​នុ​៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​គ្រៀង​ញៀន​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​៦​ និង​៤៥​នាទី​យប់​ ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុង​ក្រុម​៦​ ភូមិ​៣​ សង្កាត់​៤​ ក្រុងព្រះសីហនុ​។​

IMG-20150930-WA0015

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ​ពន​ ចំណាន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​ មានស្រុក​កំណើត​ក្នុង​ឃុំ​ស្រឡៅ​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​។​

​ប្រភព​ដដែល​បាន​បាន​បន្ដ​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា​មាន​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ​ សមត្ថកិច្ច​ក៏​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ខាងលើ​ ថែម​ទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​មួយ​កញ្ចប់​តូច​ទម្ងន់​០,៦០​គីឡូក្រាម​ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​បណ្ដោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​នីតិវិធី​៕​

IMG-20150930-WA0014

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print