សមាគម​អតីត​យុទ្ធ​ជន​បន្ត​បើកប្រាក់​បេឡា​មរណៈ​សង្គ្រោះ​នៅ​ខេត្តកំពង់ស្ពឺ​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ ការ​បើកប្រាក់​ឧបត្ថម្ភ​នេះ​ ធ្វើ​ឡើង​ខណៈ​ដែល​លោកនាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ អញ្ជើញ​ទៅ​ប្រគល់​លិខិត​តែងតាំង​ថ្នាក់ដឹកនាំ​សមាគម​ អតីត​យុទ្ធ​ជន​ខេត្តកំពង់ស្ពឺ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​

unnamed51

​លោក​ លុយ​ ឡំ​ ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន​ខេត្តកំពង់ស្ពឺ​ បាន​ឲ្យ​ដឹង​ថា​៖​ គិត​មក​ដល់​ខែកញ្ញា​ ឆ្នាំ​២០១៥​នេះ​ នៅ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ​មាន​ជន​ពិការ​សរុប​៨.៩៣៨​នាក់​ សមាជិកសមាគម​ន៏​អតីត​យុទ្ធ​ជន​ចំនួន​៥.០៨៨​នាក់​។​ កន្លង​មក​ គណៈ​អចិន្ត្រៃយ៍​សមាគម​ អតីត​យុទ្ធ​ជន​កម្ពុជា​បាន​ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​បាន​ចំនួន​៤៥១​សព​ និង​ កំពុង​បើក​ជាក់ស្តែង​នា​ពេល​នេះ​ចំនួន​១១៤​សព​។​

​សូម​រម្លឹក​ថា​៖​ បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​មហាសន្និបាត​ទូ​ទាំង​ប្រទេស​របស់​សមាគម​ អតីត​យុទ្ធ​ជន​ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​២​ កញ្ញា​ កន្លង​ទៅ​ សព​សមាជិកសមាគម​ អតីត​យុទ្ធ​ជន​ដែល​ពុំ​ទាន់​បាន​បើកប្រាក់​បេឡា​មរណៈ​សង្គ្រោះ​មាន​ចំនួន​១៥២៣​សព​។​ មក​ដល់​បច្ចុប្បន្ន​ លោកនាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ បាន​បន្ត​ដឹកនាំ​បើក​ចែក​នៅ​ខេត្ត​ចំនួន​៤​រួច​មក​ហើយ​ រួម​មាន​៖​ ខេត្តឧត្តរមានជ័យ​ចំនួន​៦៦​សព​ ខេត្តបន្ទាយមានជ័យ​ចំនួន​១៣២​សព​ ខេត្តបាត់ដំបង​ចំនួន​១៣៨​សព​ ខេត្តកំពង់ស្ពឺ​១១៤​សព​ និង​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ប្រតិភូ​បន្ត​បើក​ចែក​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ ដែល​នៅ​សេសសល់​។​

​លោកនាយ​ឧត្តមសេនីយ៍​គន់​ គី​ម​ បាន​មាន​ប្រសាសន៍​ថា​៖​ ការ​បើកប្រាក់​ឧបត្ថម្ភ​នេះ​ ធ្វើ​ឡើង​ទៅ​តាម​លក្ខន្តិកៈ​របស់​សមាគម​ អតីត​យុទ្ធ​ជន​ ដែល​បាន​កំណត់​ថា​ នៅ​ពេល​មាន​សមាជិក​ណា​ម្នាក់​ទទួលមរណភាព​ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​៤​លាន​រៀល​ ហើយ​ថវិកា​នេះ​នឹង​ផ្តល់​ជូន​ដល់​គ្រួសារ​សព​ដោយ​ផ្ទាល់​តាម​រយៈ​គណៈកម្មាធិការ​សមាគម​ អតីត​យុទ្ធ​ជន​រាជធានី​ ខេត្ត​ ស្ថាប័ន​ ដែល​ចុះ​ទៅ​សួរសុខទុក្ខ​នៅ​មូលដ្ឋាន​។​ លោកនាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ បាន​បន្ត​ថា​៖​ រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក្រៅពី​ការ​ដោះស្រាយ​ ផ្នែក​ជីវភាព​ទាំង​ការ​ឧបត្ថម្ភ​ថវិកា​ សម្ភារៈ​ នៅ​បាន​យកចិត្តទុកដាក់​ដោះស្រាយ​ចំពោះ​គោលនយោបាយ​ដី​សម្បទាន​សង្គមកិច្ច​ ផ្ទះសម្បែង​ ជូន​ដល់​អតីត​កងកម្លាំងប្រដាប់អាវុធ​ ដោយ​ឈរ​លើ​ស្មារតី​ដឹងគុណ​ចំពោះ​គុណូបក្ការៈ​ដ៏​ថ្លៃថ្លា​របស់​បងប្អូន​ដែល​បាន​ធ្វើ​ពលិកម្ម​ដើម្បី​ប្រទេស​ជាតិ​ និង​ប្រជាជន​។​

​នា​ឱកាស​នោះ​ បន្ទាប់​ពី​មតិ​ផ្តាំផ្ញើ​អំពី​ទិស​ដៅ​ភារកិច្ច​របស់​សមាគម​ និង​ការ​ប្រគល់​លិខិត​តែងតាំង​ដល់​ថ្នាក់ដឹកនាំ​អណ​ត្តិ​ថ្មី​រួច​មក​ លោកនាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ បាន​ឧបត្ថម្ភ​បន្ថែម​ទាំង​សមាជិក​ចូលរួម​ចំនួន​១០០​នាក់​ ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​អង្ករ​២០​គីឡូក្រាម​ មុង​១​ ក្រមា​១​ ត្រីខ​១​យួ​ មី​១​កេស​ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ ៕

...

unnamed1unnamed2unnamed6unnamed3unnamed4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print