រថយន្តដឹកប្រេងម៉ាស៊ូតយីហោ យីហោ Lim long បើកបុករថយន្តកុងតឺន័រពីក្រោយរងរការខូចខាតកំណាត់មុខយ៉ាង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកម៉ាស៊ូតដែលមានអក្សរLim Longបានបើកបុករថយន្តកុងទុន័រពីក្រោយបណ្តាលឱ្យរងការខូចខាតកំណាត់មុខយ៉ាងដំណំចំណែករថយន្តកុងទុន័ររងការខូចខាតតិចតួច។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោ១២និង៣០នាទីថ្ងៃត្រង់ថ្ថៃទី៣ខែមិថុនាឆ្នាំ២០១៧ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងភូមិអង្គសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តដែលមានអក្សរLim Longអត់ស្លាកលេខបើកបរក្នុងល្បឿនមធ្យមលុះមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងមេចក៏ជ្រុលទៅបុករថយន្តកុងទុន័រដែលកំពុងតែបើកនៅខាងមុខស្របទិសគ្នតាមបណ្តោយផ្លូវជាតិលេខ៤ទិសដៅពីលិចទៅកើតដូចគ្នាបណ្តាលឱ្យរងការខូចខាតកំណាត់មុខយ៉ាងដំណំហើយរេចង្កូតមកខាងស្តាំបណ្តាលឱ្យធ្លាក់ប្រឡាយទៅមុខលែងរួចហើយអ្នកបើករថយន្តនោះបានគៀបជាប់កាបីនរថយន្តតែសំណាងល្អរងរបួសស្រាលចំណែករថយន្តកុងទុន័ររងការ ខូចខាតតិចតួចហើយបានបន្តដំណើរទៅមុខបាត់ស្រមោលហើយមិនមានអ្នកណាចាំស្លាកលេខរថយន្តកុងទុន័រនោះទេ។

ក្រោយពេលកើតហេតុរថយន្តខាងលើត្រូវបានម្ចាស់យករថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ ខាសែនជ័យ

...

image2 image1 image3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print