ភ្នំពេញ៖ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅលោក សុខ សម្បតិ្ត និងលោក ម៉ៅ បូរ៉ា ជាប្រធានក្រុមប្រឹក្សាខណ្ឌព្រមទាំងសមាជិកក្រុមប្រឹក្សាខណ្ឌ លោកនាយក-នាយករងសាលាខណ្ឌ ប្រធាន-អនុប្រធានការិយាជំនាញចំណុះ អធិកានគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌ ចៅសង្កាត់ទាំង៥ ក្រុមប្រឹក្សាសង្កាត់ រួមនិងពុទ្ធបរិស័ទចំណុះជើងវត្ត ប្រជាពលរដ្ឋ មកពីទីជិតឆ្ងាយបានប្រារព្ធពិធីកាន់បិណ្ឌវេនទី៣នៅវត្តវច័ន្ទបុរីវង្ស កាលពីព្រឹកថ្ងៃ២រោច ខែភទ្របទ ឆ្នាំមមែ សប្តស័កពុទ្ធសករាជ២៥៥៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៥។
លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌរួមនិងមន្ត្រីក្រោមឧិវាទទាំងអស់ក៏បានអញ្ជើញរាប់បាត្រឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមាតាបីតាជីដូនជិតានិងញាតិកាទាំង៧សន្តានដែលបានចែកឋានកាន់បរ ។
លោកព្រមទាំងមានសទ្ធាជ្រះថ្លាបរិច្ចាគសម្ភារៈនិងគ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃនៅក្នុងរដូវកាលបុណ្យកាន់បិណ្ឌរួមមាន៖ អង្ករ១០០គីឡូក្រាម ទឹកត្រីចំនួន៥យួរ ទឹកស៊ីអ៊ីវចំនួន៥យួរ មីចំនួន៥កេស ត្រីខកំប៉ុង៥យួរ និងបច្ច័យ១.៥៥០.០០០រៀល ប្រគេនជូនព្រះ ចៅអធិការវត្តច័ន្ទបុរីវង្ស ព្រះនាម ណយ ច្រឹក ក្នុងឪកាសវេណកាន់បិណ្ឌទី៣នេះ៕
ដោយ៖ តាឡឹម