ឌី សូនីតា និងចន អេឡិចហ្សូរ៉ា បដិសេធស្នេហ៍ក្រៅឆាក

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងឌីសូនីតានិងចនអេឡិចហ្សូរ៉ាបានសហការគ្នាថតនូវវីដេអូសំណើចបែបស្នេហានិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់វទស្សនិកជន។ទោះបីមានការស្នើឲ្យតារាសម្តែងទាំងពីរក្លាយជាសង្សានឹងគ្នាពិតប្រាកដក្តីក៏ពួកគេបានលើកឡើងថាមិនអាចទៅរួចទេ។

ថ្មីៗនេះឌី សូនីតា និង ចន អេឡិចហ្សូរ៉ា តែងតែបង្ហាញនូវភាពស្និទ្ធស្នាលនិងល្អូកល្អឺនដាក់គ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកដោយថ្មីៗនេះលោកចនអេឡិចហ្សូរ៉ាបានធ្វើការផ្លាស់ប្តូរProfile នៅលើផេកហ្វេសប៊ុករបស់លោកជាមួយនឹងកញ្ញាឌីសូនីតាអមដោយភាសាផ្អែមល្ហែមថា“ចង់ក្លាយជាមនុស្សម្នាក់ដែលធ្វើអោយគេមានអារម្មណ៍ថាគ្រប់គ្រាន់នៅពេលមានយើង! “។ ឃ្លានេះបានធ្វើអោយមានអ្នកគាំទ្រជាច្រើននៅលើបណ្តាញសង្គមកោតសរសើរថាតារាសម្តែង២ដួងនេះពិតជាសាកសមនឹងគ្នានិងគាំទ្រចង់ឲ្យស្រលាញ់គ្នាមែនទែនថែមទៀតផង។

លោក ចន អេឡិចហ្សូរ៉ា និយាយថា ការចាប់ដៃគូជាមួយ ឌី សូនីតា បានធ្វើឲ្យទីផ្សារការងាររបស់ពួកគេបានរីកចម្រើនខ្លាំង ហើយក៏មានការសង្ស័យពីទំនាក់ទំនងនេះដែរ។ អ្វីដែលលោកបញ្ជាក់ឲ្យទស្សនិកជនកុំឲ្យយល់ច្រឡំ គឺ បារម្ភថា អ្នកដែលស្រលាញ់ ឌី សូនីតា ខកចិត្តនោះដែរ។ លោកថា”ពួកយើងជាបងប្អូន បងប្អូនល្អនិងយល់ចិត្តគ្នាទៅវិញទៅមក បើទោះបីជាពួកយើងមានចំណុចដូចគ្នាច្រើនក្តី”។ លោកអរគុណចំពោះទឹកចិត្តអ្នកគាំទ្រ ដែលតែងតាមដានវីដេអូ ការសម្តែង និងបទចម្រៀងរបស់លោក និងកញ្ញា ឌី សីនីតា ហើយរំពឹងថានឹងមានការគាំទ្របន្តទៀតផងដែរ។

មិនខុសពីគ្នានេះដែរកញ្ញា ឌី សូនីតា បានប្រកែកច្រានចោលថា មិនអាចទៅរួចទេដែលពួកគេអាចឈានដល់ដំណាក់កាលស្នេហា។ នាងថា គ្រួសារនាង និង គ្រួសារលោក ចន អេឡិច ហ្សូរ៉ា សុទ្ធតែស្គាល់គ្នាច្បាស់ទៅវិញទៅមករហូតពេលនេះដូចជាគ្រួសារតែមួយ ហើយនាងចាត់ទុក អេឡិច ហ្សូរ៉ា ជាបងប្រុសដ៏ល្អម្នាក់។ នាងថា បើទោះបីជាចំណង់ចំណូលចិត្ត និងអត្តចរិកហាក់ដូចគ្នាស្ទើតែទាំងស្រុង ប៉ុន្តែអារម្មណ៍ដែលមានចំពោះគ្នាគឺមិនអាចទាល់តែសោះ។ នាងថាត្រឹមតែជាបងប្អូនល្អគឺគ្រប់គ្រាន់ហើយសម្រាប់នាង៕  វឌ្ឍនា

...

18818372_1371768092888833_1910357778_o IMG_9464 IMG_9456 IMG_9528 IMG_9517

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print