ខ្មាន់កាំភ្លើងក្រុម​ IS ​១.២០០នាក់ មានវត្តមាននៅក្នុងប្រទេសហ្វីលីពីន

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការពារជាតិ ឥណ្ឌូនេស៊ី លោក Ryamizard Yaycudu បានបញ្ចាក់ថា តាមការប៉ាន់ប្រមាណ មកទលពេលនេះ មានខ្មាន់កាំភ្លើងក្រុម ភេរវកម្ម IS ប្រមាន១២០០នាក់ ធ្វើសកម្មភាពនៅក្នុងប្រទេសហ្វីលីពីន ក្នុងនោះមានទាំង ខ្មាន់កាំភ្លើងមកពីក្រៅប្រទេសផងដែរ។ ការលើកឡើងខាងលើរបស់មន្ត្រីការពារជាតិ ឥណ្ឌូនេស៊ី  ក្នុងពេលដែល សង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅ ទីក្រុងម៉ារ៉ាវី ប្រទេសហ្វីលីពីន មិនទាន់បញ្ចប់នៅឡើយ។

សារព័ត៌មាន Bangkok Post បានផ្សាយថានេះជាការ ប្រកាសរបស់ មន្ត្រីការពារជាតិឥណ្ឌូនេស៊ីនៅក្នុង កិច្ចពិភាក្សា  Shangri la 2017 ស្តីអំពីសន្តិសុខក្នុងតំបន់ ដែលបានធ្វើឡើងនៅក្នុងប្រទេស សឹង្ហបុរី។

លោក Ryamizard Yaycudu បានបញ្ចាក់ថា មានខ្មាន់កាំភ្លើងក្រុមភេរវកម្មISប្រមាណ ១២០០នាក់ កំពុងតែធ្វើសកម្មភាពនៅក្នុងប្រទេសហ្វីលីពីន ហើយក្នុងចំណោមនោះមាន ខ្មាន់កាំភ្លើង ទៅពីប្រទេសឥណ្ឌូនេស៊ី ប្រមាណ៤០នាក់ ទៅចូលរួមក្នុងសង្គ្រាម ការពារទីក្រុងម៉ារ៉ាវីរបស់ក្រុមភេរវកម្ម។ លោកក៏បានអំពាវនាវដល់បណ្តាប្រទេសនៅក្នុងតំបន់ សហការគ្នាដើម្បីប្រឆាំងនិង ក្រុមភេរវកម្ម  ទប់ស្កាត់ ភេរវករបរទេសមកកាន់តំបន់អាស៊ានកាន់តែច្រើននោះ។

លោក Ryamizard Yaycuduបានបញ្ជាក់ទៀតថា «ក្រុមឧទ្ទាម IS បានសម្លប់មនុស្សមិនញញើត ពួកគេចង់បំផ្លាញសុខសន្តិភាព នៅក្នុងតំបន់ ដូច្នេះយើងចាំបាច់ត្រូវតែ មានកតព្វកិច្ច ការពារពលរដ្ឋប្រឆាំងនិងក្រុមភេរវកម្ម»។

នៅក្នុងកិច្ចពិភាក្សា  Shangri la 2017  រដ្ឋមន្ត្រីការពារជាតិ សឹង្ហបុរី ក៏បានបញ្ចាក់ផងដែរថា ក្រុមភេរវកម្មបានប្រើប្រាស ផ្លូវជាប់ព្រំដែនរវាងហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដើម្បីបន្តចូលទៅកាន់កោះមីនដាណាវ ចូលរួមការពារក្រុង ម៉ារ៉ាវី។

ចំនួនភេរវករ ១២០០នាក់នៅក្នុងប្រទេសហ្វីលីពីនគឺចា ចំនួនដែលត្រូវប្រកាសអាសន្ន ដោយពេលដំបូង មាន ខ្មានកាំភ្លើងតែ ប្រមាន ២៥០-៤០០នាក់ប៉ុណ្ណោះ នៅទីក្រុងម៉ារ៉ាវី ចំនួននេះនឹងបន្តកើតឡើងទៀត បើទាហានហ្វីលីពីន មិនអាចយកឈ្នះក្រុមនេះក្នុងរយៈពេលខ្លីទេនោះ។

នៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្ម IS ក្នុងទីក្រុងម៉ារ៉ាវីចាប់តាំងពីថ្ងៃទី២៣ខែឧសភាមកទលពេលនេះ បណ្តាលឲ្យមានអ្នកស្លាប់ ១៧៧នាក់ ក្នុងនោះមានខ្មាន់កាំភ្លើងក្រុម ឧទ្ទាម ១២០នាក់ ។ ទីក្រុងម៉ារ៉ាវី មានពលរដ្ឋប្រមាណ ២សែននាក់ ភាគច្រើនជាអ្នកកាន់សាសនាអិស្លាម ៕

...

main_900 14966262571572-phien-quan-is

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print