ព្រូដិនសលកម្ពុជាបន្តពង្រីកសេវាហិរញ្ញវត្ថុទៅដល់ប្រជាជនខ្មែរនៅទូទាំងប្រទេស

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ជាផ្នែកនៃផែនការទូទាំងប្រទេសដើម្បីផ្តល់ការការពារហិរញ្ញវត្ថុជូនដល់ប្រជាជនខ្មែរកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជាកាលពីចុងសប្តាហ៍មុនកន្លងទៅក្រុមហ៊ុនព្រូដិនសលកម្ពុជាបានបើកសម្ពោធសាខាទីមួយរបស់ខ្លួននៅក្នុងខេត្តបាត់ដំបងដែលសាខានេះជាទីតាំងបម្រើសេវាកម្មពេញលេញដំបូងគេដែលក្រុមហ៊ុនបានបង្កើតឡើងនៅក្រៅរាជធានីភ្នំពេញ។

អាគារសាខាថ្មីនេះដែលមានទីតាំងស្ថិតនៅអាគារលេខS6និងS7ផ្លូវជាតិលេខប្រាំចំកណ្តាលក្រុងបាត់ដំបង។ព្រូដិនសលកម្ពុជាជឿជាក់ថាការបើកសម្ពោធសាខាថ្មីក្នុងខេត្តបាត់ដំបងនេះគឺជាការបោះជំហានធំមួយក្នុងដំណើរអភិវឌ្ឍនិងពង្រីកវត្តមានរបស់ខ្លួនទៅតាមខេត្ត-ក្រុងសំខាន់ៗក្នុងប្រទេសកម្ពុជារួមមានដូចជាសៀមរាបព្រះសីហនុកំពង់ចាមនិងខេត្ត-ក្រុងធំៗជាច្រើនទៀត។ការពង្រីកវត្តមានថ្មីៗទាំងនោះនឹងអនុញ្ញាតឲ្យក្រុមហ៊ុនព្រូដិនសលកម្ពុជាអាចផ្តល់សេវាកម្មពេញលេញនិងគ្រប់ជ្រុងជ្រោយជូនដល់អតិថិជនទាំងថ្មីនិងចាស់នៅទូទាំងប្រទេសក៏ដូចជាអនុញ្ញាតឲ្យក្រុមហ៊ុនពង្រីកគម្រោងសកម្មភាពសង្គមរបស់ខ្លួនទៅដល់ខេត្ត-ក្រុងកាន់តែច្រើនក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកDavid Nutmanអគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជាការបើកសម្ពោធអាគារសាខាថ្មីសន្លាងនេះគឺជាសញ្ញាដែលឆ្លុះបញ្ចាំងពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកសេវាហិរញ្ញវត្ថុរបស់ខ្លួនឲ្យទៅដល់ប្រជាជនខ្មែរនៅទូទាំងប្រទេស។លោកបានមានប្រសាសន៍ថា“ព្រឹត្តិការណ៍នៅក្នុងពេលព្រឹកនេះគឺជាលក្ខខណ្ឌបង្ហាញយ៉ាងច្បាស់លាស់មួយអំពីការខិតខំនៅក្នុងការបំពេញការងាររបស់យើង។

សាខាដែលបើកថ្មីនៅក្នុងខេត្តបាត់ដំបងនឹងផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាផ្តល់សេវាធានារ៉ាប់រងអាយុជីវិតក៏ដូចជាផលិតផលធានារ៉ាប់រងអាយុជីវិតកាន់តែច្រើនបន្ថែមទៀតទៅដល់ក្រុមគ្រួសារនៃប្រជាជនកម្ពុជាដើម្បីបំពេញតម្រូវការរបស់ពួកគាត់ផ្ទាល់ផងនិងអាចឲ្យពួកគាត់រក្សាបាននូវអនាគតមួយដែលមានស្ថិរភាពផង។កម្មវិធីនៅពេលនេះពិតណាស់គឺជាកម្មវិធីដ៏មានសារៈសំខាន់មួយរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។”មកទល់បច្ចុប្បន្ននេះក្រុមហ៊ុនព្រូដិនសលកម្ពុជាបាននិងកំពុងផ្តល់ការការពារនិងការរៀបចំផែនការហិរញ្ញវត្ថុល្អបំផុតដោយផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ខ្លួនអាចស្វែងរកបានដោយអតិថិជនទូទាំងប្រទេសតាមរយៈបណ្តាញទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតធំទូលាយនិងដៃគូសហការរបស់ក្រុមហ៊ុនគឺធនាគារអេស៊ីលីដាដែលបានផ្តល់ទីតាំងលក់ផលិតផលរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជានៅក្នុងសាខាធនាគារអេស៊ីលីដាជាង១០០កន្លែងនៅទូទាំងប្រទេស។

លោកច័ន្ទសុផលអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថាការខិតខំប្រឹងប្រែងរៀបចំផែនការហិរញ្ញវត្ថុតាមគ្រួសារគឺជាកត្តាសំខាន់សម្រាប់អនាគតរបស់ក្រុមគ្រួសារនិងការសិក្សារបស់កូនចៅជំនាន់ក្រោយ។លោកលើកទឹកចិត្តចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសូមមេត្តាចាប់ផ្តើមយកចិត្តទុកដាក់ក្នុងការរៀបចំផែនការហិរញ្ញវត្ថុអនាគតនិងកិច្ចការរៀបចំប្រាក់សន្សំសម្រាប់កូនៗនាពេលអនាគតផងដែរ។

កញ្ញាឆាត់ឡេងច័ន្ទឆាយ៉ាតំណាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថាថាក្រុមហ៊ុនព្រូដិនសលកម្ពុជាដែលបានសម្រេចនូវការរីកចំរើនផ្នែកអាជីវកម្មគួរឲ្យកត់សម្គាល់។ព្រឹត្តិការណ៍ក្នុងថ្ងៃនេះបានបង្ហាញយ៉ាងច្បាស់នូវការខិតខំប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនឈានមកដល់ការសម្រេចបានលទ្ធផលជាទីមោទនៈគឺការបើកនូវការិយាល័យថ្មីបន្ថែមនៅខេត្តបាត់ដំបងនេះ៕ វឌ្ឍនា

...

Photo 2 Photo 1 Photo 3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print