អ្នកឯកទេសយោធារុស្ស៊ីបានបញ្ចាក់ថា ការសាកល្បងកាំជ្រួចមីស៊ីល Minuteman III ក្នុងពេលដែលមានភាពតានតឹងនៅឧប្បទ្វីបកូរ៉េ មិនមានជាសារ របស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ទីក្រុងព្យុងយ៉ាងនោះឡើយ គឺសម្តៅទៅលើទីក្រុងមូស្កូទៅវិញទេ។
កម្លាំងទាហានអាមេរិកទើបតែបាញ់សាលក្បងមីស៊ីលឆ្លងទ្វីប (ICBM ) Minuteman II លើកទី២ក្នុងរយៈពេលមួយសប្តាហ៍ ។បើទោះបីកម្លាំងទាហានអាមេរិកបានបញ្ចាក់ថា នេះជាសកម្មភាព បាញ់មីស៊ីលនោះបានឡើងគម្រោងតាំងពីខែតុលាឆ្នាំមុន ប៉ុន្តេមានការសង្ស័យថា ការបាញ់នោះជាប់ពាក់ព័ន្ធនិងភាពតានតឹងនៅឧប្បទ្វីបកូរ៉េ រវាងអាមេរិកនិងកូរ៉េខាងជើង។
សារព័ត៌មាន Sputnik បានដកស្រង សម្តីអ្នកឯកទេសយោធា របស់រុស្ស៊ីលោក Konstantin Sivkov បានបញ្ចាក់ថា ទីក្រុងមូស្កូប្រាកដថា ការសាកល្បងរបស់អាមេរិកកន្លងមក គឺមិនសម្តៅទៅលើ ភាពតានតឹងនៅឧប្បទ្វីបកូរ៉េនោះឡើយ។
លោកKonstantin Sivkov ដែលជាសមាជិកក្រុមអ្នកស្រាវជ្រាវ កាំជ្រួចមីស៊ីលនិងកាំភ្លើងធំរុស្ស៊ីបានបញ្ចាក់ទៀតថា ការបាញ់មីស៊ីលរបស់អាមេរិក មិនមែនជាសារផ្ញើរទៅកាន់កូរ៉េខាងជើង ឡើយ គឺផ្ញើទៅកាន់ពិភពលោកទាំងមូលពិសេសគឺប្រទេសរុស្ស៊ី តែម្តង។
អ្នកឯកទេស Konstantin Sivkov បញ្ជាក់ទៀតថា កាំជ្រួចមីស៊ីល«Minuteman III ជាមីស៊ីលចាស មាននៅក្នុងឃ្លាំងអាវុធប្រើប្រាសរបស់អាមេរិក តាំងពី៤០ឆ្នាំមុនមកម៉្លោះ ។ដូច្នេះមីស៊ីលខាងលើត្រូវការសាកល្បងជាប្រចាំ មិនទាក់ទងនិងភាពតានតឹងនៅឧប្បទ្វីបកូរ៉េឡើយ»។
ជាមួយគ្នានោះដែរលោកKonstantin Sivkov បញ្ជាក់ទៀតថា បើទោះបីអាមេរិកមានសង្គ្រាមជាមួយកូរ៉េខាងជើង ក៏មិនប្រាកដថាប្រើប្រាសមីស៊ីលខាងលើនោះដែរ ដោយសារតែវាមានកម្លាំងបំផ្លាញខ្លាំង ធំធេងណាស។ មិនតែប៉ុណ្ណោះអាមេរិកក៏បានដាក់ពង្រាយមីស៊ីល ថ្មី វាយប្រហារពីលើដីជំនួស Minuteman III ផងដែរ។
ទាំងនោះហើយបានជាលោកKonstantin Sivkov បញ្ជាក់ថា ការសាកល្បងកន្លងមករបស់អាមេរិក មិនមែនជាសារសម្រាប់កូរ៉េខាងជើងនោះឡើយ គឺជាសារផ្ញើទៅកាន់ពិភពលោកទាំងមូល ពិសេសគឺប្រទេសរុស្ស៊ីថា អាមេរិកមានកម្លាំងបរមាណូត្រៀមលក្ខណប្រើប្រាស់គ្រាប់ពេលវេលា។
កាលពីថ្ងៃទី ២៦ខែមេសា កាំជ្រួចមីស៊ីលឆ្លងទ្វីប Minuteman III បានបាញ់ចេញពីទីតាំង ទ័ពអាកាស Nor4th Vandenberg នៅរដ្ឋកាលីហ្វ័រនីញ៉ា អាមេរិក ដោយមីស៊ីលនោះហោះបានប្រមាន៦.៨០០គីឡូម៉ែត្រ ហើយធ្លាក់ចូលសមុទ្រក្បែរកោះ Kwajalein ស្ថិតនៅសមុទ្រប៉ាស៊ីហ្វិក។
ការបាញ់សាកល្បងលើកទីមួយគឺនៅថ្ងៃទី២៤ខែមេសា ហើយប្រព័ន្ធផ្សព្វផ្សាយលើពិភពលោកបញ្ចាក់ថានោះជាការសាកល្បង ដើម្បីបង្ហាញឲ្យពិភពលោកបានដឹងពីកម្លាំងដ៏ខ្លាំងក្លា របស់អាមេរិក ក្នុងពេលកំពុងប្រឆមមុខតានតឹងជាមួយកូរ៉េខាងជើង។
អាមេរិកមានមីស៊ីលឆ្លងទ្វីប៤៥០ដើមប្រភេទ MinutemanIII បំពាក់ក្បាលគ្រាប់បរមាណូ ដោយមីស៊ីលនិមួយៗអាចបាញ់បានចម្ងាយ ១២.៩០០គីឡូម៉ែត្រ អាចកម្ទេចនៅគ្រប់ទិសទីជុំវិញពិភពលោក ។ មីស៊ីល Minuteman III និង ICBM ជាមីស៊ីល ដ៏ទំនើបបំផុតរបស់អាមេរិក។
ជាមួយគ្នានេះដែរ អាមេរិកមានគម្រោងអភិវឌ្ឍន៍ឃ្លាំងអាវុធបរមាណូ ។ នៅក្នុងខែចុងក្រោយនសអាណត្តិរបស់អតីតប្រធានាធិបតីអូបាម៉ា សេតវិមានអាមេរិកបានប្រកាស ពីគម្រោងអភិវឌ្ឍន៍ឃ្លាំងអាវុធបរមាណូ មានរយៈពេល៣០ឆ្នាំដែលត្រូវចំណាយប្រាក់អស់រាប់រយពា់លានដុល្លារ។
នៅពេលដែល លោកដូណាលត្រាំឡើងកាន់តំណែង ភ្លាមលោកក៏បានសម្រេចអនុម័តទៅលើគម្រោងអភិវឌ្ឍន៍ឃ្លាំងអាវុធបរមាណូ ឲ្យកាន់តែទំនើប ទៅទាន់សម័យកាលបច្ចុប្បន្ន ។
នយោបាយរបស់ប្រធានាធបិតីដូណាលត្រាំ លើវស័យយោធាមិនខុសនិងប្រធានាធិបតីរុស្ស៊ីលោកពូទីននោះឡើយ ពេលឡើងកាន់តំណែងភ្លាម គឺ បញ្ចាឲ្យពង្រឹងកម្លាំងទាហាននិងអាវុធឲ្យសាកសមជាប្រទេសមហាអំណាចយោធានៅលើពិភពលោក ។ លោកត្រាំក៏បានសម្រេច ចំណាយប្រាក់បន្ថែមទៅលើក្រសួងការពារជាតិ ៥៤ពាន់លានដុល្លារទៀត ដើម្បីផលិតអាវុធបន្ថែម ក្នុងនោះផលិតនាវាផ្ទុកយន្តហោះ ២គ្រឿងបន្ថែមទៀត មានតម្លៃជាង១០ពាន់លានដុល្លារ។
សកម្មភាពពង្រឹងអំណាច របស់អាមេរិក ក្រោមការដឹកនាំរបស់លោកដូណាលត្រាំ គឺជារឿង សមហេតុផល ដោយសារតែរយពេលជាច្រើនឆ្នាំ អាមេរិក មិនមានការផលិតអាវុធថ្មីៗ នោះឡើយ។ គោលនយោបាយយោធារបស់លោកត្រាំ ត្រូវបានគេចាត់ទុកថាជារឿងសមហេតុផល ប៉ុន្តេ ការអនុវត្តយុទ្ធសាស្ត្រ នៅក្នុងមុខជំនួយមួយចំនួនរបស់លោកត្រាំ សម្រាប់គោលនយោបាយដឹងនាំរបស់លោគទទួលបរាជ័យទៅវិញ។
ការដែលលោកត្រាំយកភាពជោគជ័យនៅក្នុងមុខជំនួញរបស់លោក មកអនុវត្ត គោលនយោបាយដឹងនាំប្រទេស មហាអំណាចលើពិភពលោក អាចធ្វើឲ្យអាមេរិកបរាជ័យ វិញ ដោយមុខជំនួញគ្រួរសារ មានទ្រងទ្រាយតូច ជាង មិនអាចអនុវត្តឡើអាមេរិកដែលជាប្រទេសមហអំណាចនោះឡើយ។
ចំណុចមួយចំនួនដែលធ្វើឲ្យលោកត្រាំបរាជ័យ គឺការដកហូតអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិច្ជកម្ម អន្តរទ្វីបTPP ដែលលោកត្រាំបានប្រកាសដកខ្លួនចេញហើយនោះ ។ ការដកនោះបានធ្វើឲ្យប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក មិនមានទំនុកចិត្តទៅលើអាមេរិកទៀតឡើយ។
ពេលនេះអ្វីដែលធ្វើឲ្យ សម្ព័ន្ធមិត្តអាមេរិក បាត់បង់ទំនុកចិត្ត លើអាមេរិកទាំងស្រុងនោះ គឺការសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង ស្តីពីបម្រែបម្រួលអាកាសធាតុ ទីក្រុងប៉ារីស ដែលមានប្រទេសជាង ១៩០ប្រទេសចូលរួម។ អាមេរិកគួរតែនាំមុខ ដឹកនាំឲ្យបានល្អពីការកាត់បន្ថយឧស្មាន់ផ្ទះកញ្ជាក់ តែអាមេរិកបែជា ដកខ្លួនចេញ មិនបំពេញតួនាទី ជាមហាអំណាចឡើយ។
ចំណុចទាំងនោះហើយទើប អង្គការសហប្រជាជាតិ និងសង្គមស៊ីវិល ប្រទេសជាច្រើន បញ្ចាក់ថា អាមេរិកអាចនិងនៅឯកោ ដោយសារតែសកម្មភាពគិតតែពីផលប្រយោជន៍ខ្លួនឯង។
ការដែលអាមេរិកត្រូវនៅឯកា នោះឯង ទើបធ្វើឲ្យលោកត្រាំត្រូវពង្រឹងអាវុធ ដោយខ្លាច មិនមានសមព័ន្ធមិត្តចូលរួម នៅក្នុងសង្គ្រាម ដែលផ្តើមដោយអាមេរិកដូចកាលមុនៗ ជាក់ស្តែងសង្គ្រាមនៅអីរ៉ា អាហ្វហ្គានិស្ថាន និងលីបីជាដើម។ ប្រសិនបើមានសង្គ្រាមវាយប្រហារនោះ អាមេរិកត្រូវតែធ្វើម្នាក់ឯង ទាំងនោះហើយអាមេរិកចាំបាច់ត្រូវតែមានអាវុធ ទំនើបៗគ្រាប់គ្រាន់៕