ខេត្តកំពង់ធំ ៖ ជនសង្ស័យល្បិចខ្ពស់មានគ្នា២នាក់ បានធ្វើសកម្មភាពឆរបោកប្រាក់ចំនួន២ម៉ឺនដុល្លារនៅក្នុងខេត្តសៀមរាប ហើយឡើងជិះរថយន្តគេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ៦ ត្រូវបានម្ចាស់គេសហការជាមួយសមត្ថកិច្ចទាំង២ខេត្ត ដេញតាមប្រផិតប្រភីងស្ទាក់បាន កាលពីល្ងាចថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៧នេះ ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ចកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៍មាន ពីខេត្តសៀមរាបថា មានករណីជនសង្ស័យបានឆរបោកលុយ ហើយជិះរថយន្តចេញពីខេត្តសៀមរាបសំដៅមកខេត្តកំពង់ធំនោះសមត្ថកិច្ចនគរបាលស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានដាក់កម្លាំងចាំស្ទាក់ តែត្រូវក្រុមជនសង្ស័យបើករថយន្តត្រឡប់ក្រោយនៅចំនុចគល់ស្ពានព្រៃប្រស់ ហើយបត់ចូលផ្លូវលំ តាមផ្លូវវត្តប្រាសាទអណ្តែត ខណៈពេលនោះសមត្ថកិច្ចក៏បានដេញតាមពីក្រោយ រហូតដល់ក្រុមជនសង្ស័យបានបើករថយន្តគេចទម្លាក់ផ្លូវហើយចុះរត់គេចខ្លួនបាត់ ព្រមទាំងយកលុយទៅមួយដោយបន្សល់ទុករថយន្តបាឡែនពណ៍ទឹកប្រាក់១គ្រឿង! ត្រូវបានប្រគល់ឲ្យម្ចាស់ដើមវិញ។
លោក អ៊ិតសុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំ!បានឲ្យដឹងថា ករណីនេះក្រុមជនសង្ស័យមានគ្នាចំនួន២នាក់ និងមានរថយន្ត២គ្រឿង បានយករថយន្តម៉ាកលុចសីស RX.330.ពណ៍ខ្មៅទៅដាក់បញ្ចាំនៅខេត្តសៀមរាបដោយអះអាងថារថយន្តរបស់ខ្លួនមានឯកសារត្រឹមត្រូវ តែទទួលបានប្រាក់បញ្ចាំចំនួន២០០០០$ រួចហើយ បែរជារថយន្តរបស់គេមិនមានឯកសារត្រឹមត្រូវទេ គឺជារថយន្តគេចពន្ធ! ខណពេលនោះជនសង្ស័យដែលទទួលលុយម្នាក់នោះ បានរត់ឡើងជិះរថយន្តភ្លាមៗគេចចេញពីសៀមរាបតាមផ្លូវជាតិលេខ៦សំដៅមកដល់ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក៏ត្រូវសមត្ថកិច្ច ស្ទាក់ចាប់ តែត្រូវជនសង្ស័យចុះរត់គរចខ្លួនបាត់ បន្សល់ទុករថយន្តនិងរូបថតជនសង្ស័យ១សន្លឹកនៅក្នុងរថយន្ត ហើយករណីនេះសមត្ថកិច្ចកំពុងតែចងក្រងសំណុំរឿង ដើម្បីបើកការស្រាវជ្រាវនិងតាមចាប់ខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី