ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នា ក់ចរាចរណ៍គួរអោយរន្ធត់ បណ្ដាលអោ យបុរស៣នាក់រងរបួសធ្ងន់ស្រាល ខណះដែលម៉ូតូបើកបញ្ច្រាស់ទិ សហើយឆ្លងថ្នល់ត្រូវម៉ូតូមួ យគ្រឿងទោតគេចមិនផុតបុកចំពា ក់កណ្តាលលាន់សូររន្ទះកាលពី វេលាម៉ោង៥ ល្ងាចថ្ងៃទី៥ខែមិថុនាឆ្នាំ ២០១៧នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមអ្នកភូមិបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគេឃើញបុ រសម្នាក់គេស្គាល់ថាជាបុគ្ គលិកធនាគាប្រាសាក់មានឈ្មោះ សុច ចាន់រី អាយុ ៣០ឆ្នាំជិះម៉ូតូមួយគ្រឿង ម៉ាកសង់សេ១២៥ ស៊េរី ឆ្នាំ២០១៦ ពណ៌ ខ្មៅ ពាក់ស្លាក លេខស្វាយរង 1i 0288 ធ្វើដំណើរពីទិសខាងកើតទៅលិច លុះមកដល់ចំណុចកើតខាងលើស្ រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកសង់ឆ្នាំ២០១៧ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1J 2118 បើកបរដោយឈ្មោះ ភា ភេទប្រុស អាយុ ប្រហែល២០ឆ្នាំជិះឌុបគ្នា ២នាក់ធ្វើដំណើរពីលិចមកកើ តជិះអែបខាងឆ្វេងដៃបញ្ច្រា ស់ទិសគ្នាហើយខណះនោះស្រាប់តែ បត់ឡើងខាងស្តាំបំណងឆ្លងថ្ នល់មិនទាន់ផុតគំនូសផងក៏ត្ រូវម៉ូតូសង់០១៦ធ្វើដំណើរពី កើតបុកចំពាក់កណ្តាលពេញទំហឹ ងលាន់ដូចរន្ទះបណ្ដាលអោយដួ លរណូករណែលពេញផ្លូវតែម្ដង។
ក្រោយមកប្រជាពលរដ្ឋបានជួយហៅ សមត្ថកិច្ចនិងរថយន្តសង្គ្រោះ ដើម្បីដឹកជនរងគ្រោះទាំងទៅ កាន់មន្ទីរពេទ្យបង្អែកស្រុក។ ចំណែកម៉ូតូទាំង២គ្រឿងសមត្ ថកិច្ចធ្វើការវាសវែងនិង យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្វាយទាបដើម្បី រងចាំធ្វើការដោះស្រាយគ្នានា ពេលក្រោយតាមច្បាប់ ៕