នាយ ក្រិន ផ្អែមល្ហែមខ្លាំងជាមួយភរិយាទី២

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីលែងលះភរិយាទី១ តារាកំប្លែងមាឌល្អិតចិត្តធំ ទេសស សុជន ហៅនាយក្រិនបានរួមរស់ជាមួយប្រពន្ធទីពីរស្អាតក្មេងនោះ រយៈពេល៥ឆ្នាំហើយជាមួយនឹងភាពផ្អែមល្ហែមខ្លាំង។ ចំណងស្នេហ៍វ័យកន្លះទសវត្សរិ៍នេះពួកគេ ទទួលបានតំណក់ឈាមកូនប្រុស២នាក់ហើយដែរ។
មានការបញ្ជាក់ពីអ្នកសិល្បៈថា ប្រពន្ធទី២របស់នាងក្រិន ឈ្មោះ យ៉ាយ៉ា បានរួមរស់ជាមួយនាយក្រិនក្រោយពីនាយក្រិនលែងលះអតីតភរិយាដាច់ស្រេច។ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននាយក្រិនបានលើកឡើងថា”រយៈពេល៥ឆ្នាំវាពិតជាលឿនណាស់សូមក្ដីស្រលាញ់មួយនេះថិតថេរហូតទៅបងស្រលាញ់អូនខ្លាំងណាស់”។ ពាក្យមួយឃ្លានេះបានធ្វើឲ្យមានការកោតសរសើរខ្លាំង និងស្ងប់ស្ងែងពីចំណងស្នេហ៍ខុសមាឌនេះ។
តារាកំប្លែងម្នាក់ក្នុងក្រុមនាយកុយបានបញ្ជាក់ថា នាយ ក្រិន បានសាងសុភមង្គលពេញបរិបូរណ៍ជាមួយប្រពន្ធទី២របស់ខ្លួន ហើយប្រពន្ធទី២នាយក្រិនពិតជាស្រឡាញ់នាយរកលេខដាក់គ្មាន ទោះបីជានាងមានរូបសម្រស់ស្អាត សាច់សខ្ចី តែនាយក្រិន ជាមនុស្សក្រិនតូចល្អិតក្តី។ប្រពន្ធទី២របស់នាយ ក្រិន មានអាយុប្រហែល ២៥ ឆ្នាំ ហើយនាយក្រិន តែងហៅថា អូនយ៉ា ។ នៅពេលនេះ នាយ ក្រិន និងនាង យ៉ា មានកូនប្រុស២នាក់ដែលកូនច្បងមានវ័យជាង៤ឆ្នាំហើយហើយមានកម្ពស់ជិតស្មើឪពុកហើយដែរ។ តារាកំប្លែងរូបនេះបានសរសើរអំពីភព្វវាសនារបស់នាយក្រិន ដែលទោះបីជាមានរូបរាងមិនសូវស្រស់ស្អាត ហើយខុសខ្នាតធម្មជាតិទៀត តែយ៉ាងណាតារារូបនេះមានមន្តស្នេហ៍ទាក់ទាញ មានប្រពន្ធម្នាក់ហើយម្នាក់ទៀតមិនចាញ់តារាដទៃនោះទេ។ ប្រភពដដែលបញ្ជាក់ដែរថា នាយ ក្រិន ស្រឡាញ់ប្រពន្ធទី២ណាស់ នាយចេះប្រឡែងលេងសើចជាមួយប្រពន្ធកូនទៀតផង ហើយនាង យ៉ា ជាប្រពន្ធក៏ស្រឡាញ់នាយ ក្រិន បាត់មុខមិនបានដែរ រីឯកូនទី២នាយ ក្រិន ក៏មានកាយសម្បទាគ្រប់លក្ខណៈ និងស្រស់ស្អាតទៀតផង។ មានការលើកឡើង ថាអ្នកដែលថានាយក្រិនមិនកើតពេលនេះនិយាយលែងចេញហើយព្រោះបើសរុប ទាំងប្រពន្ធមុននិងប្រពន្ធក្រោយគឺនាយក្រិនមានកូនរហូតដល់ទៅ៣នាក់គឺសមត្ថភាពមិនចាញ់បុរសមានរូបរាងកាយខ្ពស់ស្រឡះឡើយ។ អ្វីដែលគួរឲ្យច្រណែន គឺពួកគេបានសាងសុភមង្គលជាមួយគ្នាបានខុសពីគូស្នេហ៍អ្នកសិល្បៈមួយចំនួនដែលមានស្នេហ៍មិនយូអង្វែង៕ វឌ្ឍនា

IMG_1211 IMG_1212 IMG_1213 IMG_1214 IMG_1215 IMG_1216 IMG_1217 IMG_1218IMG_1210

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print