ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តកុងតឺន័រមួយគ្រឿងបានបើកបុករថយន្តFrontierខណះបើកឆ្លងផ្លូវបណ្តាលអោយរងការខូចខាតធ្លាក់កាងមុខ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧ នៅចំណុចមុខប៉ុស្តិ៍២៤ម៉ោងផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតFrontier ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AL 0952 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចផ្លូវវេងស្រេងក៏ឆ្លងផ្លូវបំណងបត់ទៅលិចស្រាប់តែមានរថយន្តកុងតឺន័រក្បាលពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3A 3756 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលបុកចំផ្នែកក្បាលរថយន្តតFrontierបណ្តាលអោយរងការខូចខាតធ្លាក់កាងរថយន្ត។
សាក្សីដដែលបានបន្តថា បន្ទាប់ពីគ្រោះថ្នាក់រួចតៃកុងរថយន្តកុងតឺន័របានចុះពីរថយន្តហើយគេចខ្លួនបាត់ធ្វើអោយមានការកកស្ទុះចរាចរណ៍ផងដែរ។ មួយសន្ទុះក្រោយមកក៏មានបុរសម្នាក់ចេញមុខមកដោះស្រាយតែដោយសារតែភាគីទាំងសងខាងប្រកែងយកត្រូវរៀង ខ្លួន ទើបសមត្ថកិច្ចជំនាញធ្វើការវាសវែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ ៕
...
សុខាសែនជ័យ