ឃាត់ខ្លួនជនសង្ស័យ ០២នាក់ជាក់ស្តែងពីបទលួច ( ឆក់កាបូប )

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១៤: ០០នាទី កំលាំងល្បាតរបស់នគរបាលប៉ុស្តរដ្ឋបាលទឹក ល្អក់ទី២ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០២ នាក់ជាក់ស្តែង ពីបទលួច ( ឆក់កាបូប ) ប្រព្រឹត្តនៅលើ ដងផ្លូវ ចំណុចហាងខារ៉ាអូខេសាគូរ៉ា ដែលមានទីតាំងផ្ទះលេខ១៤៤អា ផ្លូវលេខ១៤៦ ក្រុមទី៨ ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
+ជនសង្ស័យ
១-ឈ្មោះ រិទ្ធ ផាណាត ហៅ ណាត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ លេខ៣៨ ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២-ឈ្មោះ ឈុន សារិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះពុំចាំ លេខ ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
+ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ភេទស្រី អាយុ ប្រហែលជាង ២០ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ខៀវចាស់ ( ពុំបានដាក់ពាក្យបណ្តឹងទេ ) ។
+វត្ថុតាងដែលបានចាប់យក ៖
ម៉ូតូមួយគ្រឿងម៉ាកHonda Zoomerx ស៊េរី២០១៧ ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 1DJ- 1625 មានលេខតួ5108686 និងលេខម៉ាស៊ីន510 8686 ( ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព ) ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១ ៧ វេលាម៉ោងប្រហែល ១៤:០០នាទី ជនរងគ្រោះស្រី ពីរនាក់ ពុំស្គាល់អត្តសញ្ញាណ អាយុប្រហែលជាង ២០ ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ខៀវចាស់ ឌុប គ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៤៦ ពីលិចទៅ កើត ដោយជនរងគ្រោះជិះខាងក្រោយមានកាន់កាបូប ពណ៌ខ្មៅមួយដាក់នៅលើភ្លៅ ពេលធ្វើដំណើរមកដល់ ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យពីរនាក់ ជិះ ម៉ូតូតាមពីក្រោយក្នុងទិសដៅស្របគ្នា ហើយបានអែប ទន្ទឹមខាងឆ្វេងធ្វើសកម្មភាពឆក់យកកាបូបពីជនរង គ្រោះបានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួនបាន ប្រហែល ១០ម៉ែត្រ បានជិះម៉ូតូដួល ជនរងគ្រោះបាន ស្ទុះទៅយកកាបូបវិញ ហើយឡើងជិះម៉ូតូទៅបាត់ ពុំ បានដាក់ពាក្យបណ្តឹងទេ ចំណែកជនសង្ស័យទាំងពីរ នាក់ត្រូវបានមត្ថកិច្ចយើងឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូច្បាប់ ៕

...

IMG_4349 IMG_4348

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print