ជិះម៉ូតូជែងរថយន្ត ទាក់ដៃម៉ូតូមួយគ្រឿងទៀតដួលចូលពីមុខរថយន្តកិនស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុខណៈពេលជិះម៉ូតូមួយគ្រឿងម្នាក់ឯងវ៉ារថយន្តផុតទាក់ដៃចង្កូតជាមួយម៉ូតូមិត្តភ្ក្ក្រដួលពីមុខរថយន្តកិនក្រោយកើតហេតុអ្នកបើកបរព្យាយាមបើករត់បានជិត៥០ម៉ែត្រត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលម៉ោង១៦និង២០ល្ងាចថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅលើស្ពានជ្រោយចង្វារចាស់ភូមិដើមគរសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះមានឈ្មោះនួនឌីណាភេទប្រុសអាយុ២!១ឆ្នាំមានមុខរបរនៅផ្ទះមានទីលំនៅសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារជិះម៉ូតូម៉ាកMSXពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1CO9765។ចំណែករថយន្តបង្កម៉ាក(គា)ពណ៍ស្ករពាក់ស្លាកលេខសៀមរាប3A-1780ប្រភេទរថយន្តទេសចរណអ្នកបើកបរមានឈ្មោះឈួនថេងភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅភូមិស្វាយជ័យឃុំទួលសាលាស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។

តាមប្រភពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបើកបរចេញពីភ្នំពេញទៅខេត្តឡើងស្ពានជ្រោយក្នុងទិសដៅលិចទៅកើតដឹកអ្នកដំណើរពេញរថយន្តខណៈពេលមកដល់កន្លែងកើតហេតុក៏ឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងក្នុងល្បឿនគួសំជិះពីក្រោយរថយន្តទទឹមនិងម៉ូតូមិត្តភក្ក្រមួយគ្រឿងទៀតហើយបានវ៉ាខាងឆ្វេងរថយន្តផុតពីមុខរថយន្តរួចបានទាក់ដៃចង្កូតដួលទៅពីមុខរថយន្តកិនទាំងម៉តូទាំងមនុស្សអូសជិត១០ម៉ត្រខ្ទាត់ទាំងម៉ូតូទាំងមនុស្សចេញមកខាងឆ្វេងដៃស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុក្រោយកើតហេតុរថយន្តព្យាយាមបើករត់បានជិត៥០ម៉ែត្រក៏ត្រូសមត្ថកិច្ចចាប់ឃាត់បានតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញចុះមកវាស់វែងនិងនាំខ្លួនអ្នកបើក បររថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយជាក្រោយ។រីឯ សពជនរងគ្រោះត្រូវបានប្រគលឱ្យក្រុមគ្រួសារដឹកទៅគេហដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណីរ ៕ ជ្រោយពេជ្រ

image1 image2 image3 image4 image5

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print