ស្ថានទូតឥណ្ឌាប្រកាសរៀបចំទិវាយោគៈអន្តរជាតិ លើកទី៣នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនានេះស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា នឹងរៀបចំទិវា យោគៈ អន្តរជាតិ(យូហ្គា) លើកទី៣នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលប្រព្រឹតនាព្រឹកថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៧ ដោយអនុញ្ញាតឲ្យមហាជនចូលរួមដោយសេរី។ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំទិវាយោគៈ អន្តរជាតិលើកទី៣ ភារធារីស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តម វីរ៉ាជី គូម៉ា មានប្រសាសន៍ថា ស្ថានទូតឥណ្ឌា បានសហការជាមួយ ក្រសួងទេសចរណ៍  និងក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងក្រុមហ៊ុនស្មាតរៀបចំទិវានេះឡើងរយៈពេល២ឆ្នាំដោយទទួលបានជោគជ័យជាប់ៗគ្នានៅកម្ពុជា តាំងពីឆ្នាំ២០១៥ និង២០១៦។

ភារធារីអមស្ថានទូតឥណ្ឌារូបនេះ បានបញ្ជាក់ថា យោគៈ ឬ យូហ្គាអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការ សហប្រជាជាតិទទួលស្គាល់ថា យូហ្គាបានផ្តល់វិធីសាស្ត្ររួមមួយសម្រាប់ថែរក្សាសុខភាព និងសុខុមាលភាពដល់មនុស្សគ្រប់គ្នា ហើយមហាសន្និបាត អង្គការសហប្រជាជាតិ ដែលមានប្រទេសជាសមាជិក ប្រមាណ១៩៣ប្រទេសនោះ បានអនុម័តសេចក្តីសម្រេចរួមគ្នាមួយ ដោយកំណត់យកថ្ងៃទី២១ ខែមិថុនា ដើម្បីរៀចំទិវាយោគៈអន្តរជាតិជារៀងរាល់ឆ្នាំដោយមានមនុស្សចូលរួមទិវាយោគៈអន្តរជាតិនេះរាប់ម៉ឺននាក់ជារាល់ឆ្នាំ ។

ឯកឧត្តម  សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួទេសចរណ៍បានឲ្យដឹងថា ក្រសួងទេសចរណ៍ តែងតែរៀបចំព្រឹត្តិការណ៍ កីឡាទេសចរណ៍ ច្រើនដូចជា ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ,ព្រឹត្តិការណ៍ហ្វូលម៉ារ៉ាតុងអន្តរជាតិអង្គរព្រឹត្តិការណ៍ រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ព្រឹត្តិការណ៍ រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិខេត្តព្រះសីហនុ  ព្រឹត្តិការណ៍បុណ្យសមុទ្រនិង បុណ្យទន្លេ ហើយ២ឆ្នាំកន្លងមកនេះ ក្រសួងទេសចរណ៍ក៏ដូចជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយស្ថានទូតឥណ្ឌា រៀបចំទិវាយោគៈអន្តរជាតិហើយឆ្នាំគឺជាឆ្នាំទី៣ក្រសួងនូវតែគាំទ្រទិវានេះដដែល។

ដោយឡែកលោក អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំកាយនិងកីឡាតំណាងក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថាចំពោះកម្មវិធីលំហាត់យូហ្គាអន្តរជាតិនេះពិតជាមានសារៈប្រយោជន៍សំខាន់ដល់សុខភាពមនុស្សទូទៅខ្លាំងណាស់ ។ លោកបានបន្តថា ឲ្យទិវាសំហាត់យូហ្គាអន្តរជាតិនេះក៏បានអំពាវដល់ពលរដ្ឋកម្ពុជា ទៅឲ្យចូលរួមធ្វើលំហាត់ប្រាណតាមបែបយូហ្គាទាំងអស់គ្នាដើម្បីសុខភាពនៅព្រឹតថ្ងៃទី១៧ខែមិថុនានេះ ក្រសួងអប់រំយុវជននិងកីឡា បានឲ្យសិស្សានុសិស្សរៀនថ្នាក់ទី១និងថ្នាក់ទី២ដែលមានអាយុច្រើន ប្រមាណ៥០០នាក់មកពីសាលាបឋមសិក្សាបាក់ទូកចូលរួមផងដែរ ៕

...

vlcsnap-2017-06-07-08h45m00s155 vlcsnap-2017-06-07-08h42m30s202 vlcsnap-2017-06-07-08h41m57s107 vlcsnap-2017-06-07-08h42m17s66 vlcsnap-2017-06-07-08h42m45s94

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print