អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង និងបន្ទប់ជួល៦បន្ទប់នៅខណ្ឌដង្កោទាំងកណ្តាលះធ្រាត្រ 

ចែករំលែក៖

 ភ្នំពេញ ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួនមួយខ្នងនិងបន្ទប់ជួលលក់ដូជូសជុលទូរស័ព្ទ ជួសជុលទូរទស្សន៍ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ឋោសន្ឋៅលេបត្របាក់គ្មានសល់បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងកណ្តាលអាធ្រាត្រ និងរថយន្ដពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់ ។

ហេតុការណ៍គ្រោះអគ្គីភ័យនេះដែរបានកើតឡើងកាលពីវេលាម៉ោង០២និង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃ ទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះមានឈ្មោះ សុខ ជា ភេទប្រុស អាយុ៣០ ស្នាក់នៅផ្ទះកើតហេតុ និងមានជាបន្ទប់ជួលចំនួន៦បន្ទប់។

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យនេះគឺអាចបណ្ដាលមកពីការឆ្លងចរន្ដអគ្គីសនី ហើយបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យដើម្បីបាញ់បន្លត់អស់ចំនួន១១គ្រឿងនិងធ្វើកាបាញ់ពន្លត់៨គ្រឿងប្រើរយះពេលជិតមួយម៉ោងទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ចំណែកទំហំនៃការខូចខាតទ្រព្យសម្បត្តិនៅមិនដឹងពិតប្រាកដនៅឡើយ។

ប្រជាពលរដ្ឋបានរិះគន់ទៅលើក្រុមពន្លត់អគ្គីភ័យខណ្ឌដង្កោយ៉ាងខ្លាំង ដោយសារតែពេលកើតហេតុភ្លាមៗពួកគាត់បានរាយការណ៍និងសុំអោយរថយន្ដពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ភ្លាមៗហើយសាលាខណ្ឌក៏នៅមិនឆ្ងាយពីកន្លែងកើតហេតុដែរ តែអ្វីដែលធ្វើអោយពួកគាត់ខកចិត្តគឺអណ្ដាលភ្លើងបានឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងទៅហើយទើបបានរថយន្ដពន្លត់អគ្គីភ័យរបស់សាលាខណ្ឌដង្កោទៅដល់កន្លែងកើតហេតុ ៕  ភារ៉ា ដង្កោ

...

IMG_9443 IMG_9438 IMG_9445 IMG_9448 IMG_9436

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print