ឱព្រះជាម្ចាស់ ជិះអីលឿនយ៉ាងនេះ ! ជិះម៉ូតូទាំងស្រវឹងដល់ផ្លូវកោងជ្រុលទៅបុករបងថ្មធ្លាក់ចូលប្រឡាយទឹកស្លាប់

ចែករំលែក៖

ខេត្តកោះកុង ៖ ជនរងគ្រោះម្នាក់បានបើកបរទាំងស្រវឹងក្នុងល្បឿនលឿនផ្លូងកោង ជ្រុលទៅបុករបងថ្មពេញមួយទំហឹងធ្លាក់ចូលប្រឡាយទឹកស្លាប់នៅនឹងកន្លែង ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ ថ្ងៃទី៧ ខែ៦ ឆ្នាំ២០១៧ ត្រង់ចំណុចចផ្លូវកោង ស្ថិតនៅភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃឿន ពិសិដ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គ្រោះថ្នាក់នេះគឺបង្កដោយខ្លួនឯង។
សមត្ថកិច្ច បានបន្តថា ជនរងគ្រោះបានជិះម៉ូតូម៉ាកសង់សូន១៧ ពណ៑ខ្មៅស្លាកលេខកោះកុង ១B.៣៤.៩១.ដោយល្បឿនលឿនក្នុងស្ថាន ភាពស្រវឹងទៅបុកនិងរបងថ្ម ពេញ១ទំហឹងបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុខាងលើ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានកម្លាំងសមត្តកិច្ចចុះពិនិត្យធ្វើកោសលវិច័យរួចសពនិងម៉ូតូជនរងគ្រោះកម្លាំងសមត្តកិច្ច បានប្រគល់ឲ្យគ្រួសារសព វិញដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី   ៕  ឆ្លាម សមុទ្រ
unnamed unnamed (5)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print