ឌួង ម៉ានិច ព្រលែងឈុតសិចស៊ីជាថ្មី

ចែករំលែក៖

ភ្នំពេញ ៖ ឌួងម៉ានិច ដែលចាត់ចូលក្នុងចង្កោមតារាសម្តែងស៊ិច ស៊ី បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីនាងបញ្ចេញស្នាដៃថតរូបថ្មីដ៏គួរឲ្យទាក់ទាញ។ រូបថតនេះត្រូវបាននាងបញ្ជាក់ថាសម្រាប់ការចេញផ្សាយក្នុងទស្សនាវដ្តីក្នុងស្រុកមួយកាលពីថ្មីៗនេះ។

ឈុតស៊ិច ស៊ី របស់ឌួង ម៉ានិច ថ្មីនេះបានទាក់ចិត្តអ្នកមើលច្រើនបន្ទាប់ពីនាងលេងឈុតស្រើបស្រាលក្នុងរឿង”ពស់កេងកង”កាលពីកន្លងទៅ។ ក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅគ្របស្បៃ បញ្ចេញដើមទ្រូង ទ្រលុកទ្រលន់ធ្វើឲ្យបុរសៗសំឡឹងមើលមិនដាក់ភ្នែក។ ឌួង ម៉ានិច ប្រាប់ថារូបភាពនេះគឺនាងបានថតសម្រាប់ទស្សនសាវដ្តី Lady Magazine កាលពីថ្មីៗនេះ ហើយនាងត្រូវបានទស្សនាវដ្តីនេះរើសនាងជាតារាកិត្តិយសលើក្របមុខទស្សនាវដ្តីដ៏ល្បីមួយនេះ។ នាងថាម៉ូតសម្លៀកបំពាក់ភាគច្រើនក្នុងនេះគឺនាងពេញចិត្តខ្លាំងហើយអ្វីដែលពិសេសគឺការរៀបចំបង្កើតនូវរូបថតដ៏ប្រណីតពីក្រុមអ្នកជំនាញទស្សនាវដ្តីខាងលើ។ នាងថាទោះមានភាពសិចស៊ីខ្លះនាងថាវាមិនជ្រុលហួសហេតុដែរ ដែលនាងរំពឹងថាមិនទទួលបានការរិះគន់ពីទស្សនិកជននោះទេ ។ នាងថាវាគ្រាន់តែជាការបង្ហា ម៉ូតសម្លៀកបំពាក់សម័យថ្មីរបស់ស្ត្រី ដែលវាគឺជាជ្រុងមួយនៃសិល្បៈ បន្ថែមពីការងារសិល្បៈជាតារាសម្តែងដែលកំពុងតែមមាញឹកខ្លាំងនៅពេលបច្ចុប្បន្ន។

តារាស្រីរូបនេះលើកឡើងដែរថាឈុតឆាក ថ្មីៗជាច្រើនដែលជាស្នាដៃសិល្បៈរបស់នាងនឹងត្រូវបញ្ចេញចាប់ពីពាក់កណ្តាលឆ្នាំនេះពិសេសភាពយន្តភាគជាច្រើនបន្តបន្ទាប់នៅលើកញ្ជក់ទូរទស្សន៍។ នាងរំពឹងដែរថាស្នាដៃថ្មីនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាមិនខាន៕ វឌ្ឍនា

...

15975232_1155653747876584_4266285632097191349_o 16991795_1191677064274252_1391302092424596440_o 17776800_1383136361743516_616647204_o 17859146_1232546856853939_303052667_o 18945326_1378465148898454_1880889186_n 18987360_1580060695368432_1850770406_o 19022500_1580060725368429_1071403809_o 19047252_1580060762035092_1767463405_o

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print