កម្លាំងអាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនមនុស្ស២នាក់ និងថ្នាំញៀន៩កញ្ចប់បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ជនសង្ស័យ2នាក់ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនកាលពីវេលាម៉ោង8និង10នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំនុចភូមិតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពាក់ព័ន្ធនិងការជួញដូរគ្រឿងញៀន និងកសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។
លោកវរសេនីយ៍ទោ ឃុន ប៊ុន ហួ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលកម្លាំងរបស់លោកធ្វើការឃាត់ខ្លួនបានកាលពីយប់ ពីបទចែកចាយគ្រឿងញៀនដែលមានឈ្មោះទី១.ឈ្មោះ ម៉ិក ដារីន ភេទប្រុសអាយុ២១ឆ្នាំ និងទី២.ឈ្មោះ ហួត ទី ភេទប្រុសអាយុ១៨ឆ្នាំ អ្នកទាំង២រស់នៅភូមិឃុំកើតហេតុខាងលើ រួមជាមួយវត្ថុតាងមានថ្នាំញៀនប្រភេទ មេតំហ្វេតាម៉ីន (ហៅម៉ាទឹកកក) ចំនួន០៩កញ្ចប់តូច លុយខ្មែរ២០ម៉ឺនរៀល ទូរស័ព្ទ១គ្រឿង និងថង់សម្រាប់ច្រកមួយចំនួន ។
 លោកមេបញ្ជាការបន្តរថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា!ពួកគេទាំង២នាក់ពិតជាបានប្រកបមុខរបរជួញដូរគ្រឿងញៀនពិតមែន ដោយរូបគេមានម៉ូយមកពីខេត្តផ្សេងយកមកលក់ឲ្យ ហើយពួកគេបានយកថ្នាំញៀនទាំងអស់នេះទៅធ្វើការចែកចាយបន្តរដល់ពួកអ្នកញៀនថ្នាំនៅក្នុងស្រុកបារាយណ៍ និងដើរលក់ដល់កំពង់ធំទៀតផង ជាពិសេសគឺសិស្សៗសាលាតែម្តង! ក្រោយពីចងក្រងសំនុំរឿងរួចក៏បញ្ជូនជនសង្ស័យទាំង២នាក់ និងវត្ថុតាងមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីចាត់ការបន្តរទៅកាន់សាលាដំបូងខេត្តអនុវត្តទៅតាមផ្លូវច្បាប់។ឮ ៕ ប៊ុន រិទ្ធី
IMG_20170608_192106 IMG_20170608_192109IMG_20170608_192112 IMG_20170608_192115


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print