ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំនោមប័ក្ខពួក៣នាក់បានធ្វើសកម្មភាពឆក់កាបូបលុយពីនារីម្នាក់តែមិនបានសំរេចហើយព្យាយាមរត់តែមិនរួចត្រូវបានកម្លាំង កងរាជអាវុធហត្ថចាប់ឃាត់ខ្លួនយកមកសាកសួរស្វែងរកចាប់បក្ខពួកបន្តទៀត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់តាមបណ្តោយផ្លូវសហពន្ធ័រុស្សីចំណុចផ្ទះលេខ៣៦ ភូមិព្រៃជីសាក់សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យខាងលើមានឈ្មោះ រតនះដាវី ភេទប្រុស អាយុឆ្នាំ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្នាក់នៅព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យស្រុកកំណើតនៅតាកែវ។ ម៉ូតូជិះធ្វើសកម្មភាពម៉ាកហុងដាសេ១២៥សេរី២០១៧ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GE5893ជិះគ្នា៣នាក់។ចំណែកឯនារីរងគ្រោះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ អាយុប្រហែលជាង២០ឆ្នាំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះជិះម៉ូតូឌុបម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1F8962 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់កន្លែងកើតហេតុខាងក៏ស្រាប់តែមានជនសង្ស័យជិះម៉ូតូមួយគ្រឿងមានគ្នា៣នាក់មកពីក្រោយហើយបានទាញយកកាបូបលុយដោយសារខ្សែកាបូបធំពេកបណ្តាលអោយដួលរងរបួស ភ្លាមនោះជនសង្ស័យក៏ព្យាយាមជិះម៉ូតូរត់តែមិនរួចដោយសារកម្លាំងក្បាតរបស់អាវុហត្ថដេញរហូតជនសង្ស័យភ័យជិះដួលម៉ូតូរត់និងឃាត់បានម្នាក់និង២នាក់ទៀតរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបណ្ដោះអាសន្ននិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕សុខាសែនជ័យ
...