ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពចូលទៅលួចទ្រព្យសម្បត្តិបន្ទាប់ជួលមួយកន្លែងខណះកំពុងធ្វើសកម្មភាព ចៃដន្យម្ចាស់មកទាន់ឃើញនៅក្នុងផ្ទះ ស្រែកហៅអ្នកជិតខាងជួយអន្តរាគមន៍ជួយចាប់ ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមនិតិវិធី។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី ០៩ ខែមិថុនាឆ្នាំ២០១៧នេះ ស្ថិតនៅបន្ទប់ជួលមួយកន្លែងក្នុង ភូមិព្រៃកបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឡាំង រិទ្ធិ ភេទប្រុសអាយុ២៥ឆ្នាំទីលំនៅមុខរបរមិនពិតប្រាកដស្រុកកំណើនៅខេត្តកំពង់ស្ពឺ។
ចំណែកឯជនរងគ្រោះមានឈ្មោះ ឆាង គន្ធី អាយុ៣២ឆ្នាំ មុខរបរលក់កំទេចកំណាត់ស្នាក់នៅផ្ទះជួល ភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតភូមិភ្នំលាវ ឃុំពងទឹក ស្រុកភ្នំលាវ ខេត្តកែប ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតជនរងគ្រោះបានទៅផ្សារដើម្បីទិញម្ហូបដោយមិនបានចាក់ សោរបន្ទប់ដោយមានបងប្អូននៅជាច្រើននាក់ ក្រោយមកក៏មានជនសង្ស័យម្នាក់ដោយឃើញទ្វាផ្ទះជំហជនសង្ស័យឃើញឱ្យកាសល្អក៏បានធ្វើសកម្មភាពចូលទៅលួចបានទូរស័ព្ទដៃចំនួន៣គ្រឿងលុយមួយចំនួននិងវត្ថុមានតំលៃផ្សេងទៀតជាច្រើនផងដែរ ខណះបម្រុងនិងយកម៉ូតូចេញស្រាប់តែត្រូវម្ចាស់មកទាន់ពេលនោះជនសង្ស័យក៏បាន ទាញ់ដែកទីពវាយទៅជនរងគ្រោះដើម្បីរំដោះខ្លួន តែត្រូវបានជនរងគ្រោះស្រែកផ្អើលប្រជាពលរដ្ឋជាច្រើនអ្នកមក ជួយចាប់រួចប្រលះយ៉ាងចាស់ដៃទើបប្រគល់ឱ្យសមត្ថកិច្ចចាត់កាតាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័យកំពុងសាងសួនៅប៉ុស្តិ៍រដ្ឋបាលចោមចៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដោះស្រាយបន្ត ៕ សុខាសែនជ័យ
...