កាតាស្បថ​មិនចុះចាញ់បណ្តាប្រទេសតំបន់ឈូងសមុទ្រឡើយ​

ចែករំលែក៖

កាលពីថ្ងៃទី៨ខែមិថុនា  រដ្ឋមន្ត្រីក្រសួងការបរទេស កាតា បានបញ្ចាក់ថា ប្រទេសរបស់លោក មិនរាថយចំពោះការដាក់គំនៀប របស់ប្រទេសតំបន់ឈូងសមុទ្រនោះឡើយ បើទោះបីមានភាពតានតឹង និងការកាត់ផ្តាច់ទំនាក់ទំនងការបរទេសជាមួយប្រទេសក្នុងតំបន់។

សារព័ត៌មាន AFP បានផ្សាយថា  រដ្ឋមន្ត្រីការបរទេសប្រទេសកាតាលោក Sheikh Mohammed Bin Abdulrahman Al Thanin បញ្ចាក់ថា សកម្មភាពរបស់ ប្រទេសសាឌីអារ៉ាប៊ីនិង សម័ន្ធមិត្ត  មិនអាចទទួលយកបានឡើយ។លោកបន្តទៀតថា «គ្មានអ្នកណាម្នាក់ មានសិទ្ធ ជ្រៀតជ្រេកចូលគោលនយោបាយការបរទេសរបស់កាតាឡើយ ។យើងមិនចុះចាញ ហើយគ្មានអ្នកណាម្នាក់អាចជ្រៀតជ្រេកចូលកាតាឡើយ»។លោកបន្តទៀតថា  កាតានឹងស្ថិតស្ថេរ បើទោះត្រូវកាត់ផ្តាទំនាក់ទំនងការបរទេសក្តី។

ក្នុងថ្ងៃជាមួយគ្នានេះដែរ ប្រទេសអេហ្សីប បានស្នើរដល់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកការស្រាវជ្រាវ ទៅលើសកម្មភាព របស់ប្រទេសកាតា ដែលបានផ្តាល់ប្រាក់ ១ពាន់លានដុល្លារ ដល់ក្រុមភេរវកម្ម នៅអីរ៉ាក់និងស៊ីរីដើម្បី ដោះដូរនិងចំណាប់ខ្មាំង២៦នាក់ ដែលក្រុមភេរវកម្ម ចាប់សម្រាប់ទាប្រាក់លោះ ក្នុងនោះមានទាំងសមាជិករាជ្យវង្សកាតាផងដែរ។

កាលពីថ្ងៃទី ៥និងទី៦ខែមិថុនា ប្រទេសតំបន់ឈូងសមុទ្រ បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយ ប្រទេសកាតា ដោយក្នុងនោះមាន៧ប្រទេសគឺ ប្រទេស សាឌី អារ៉ាប៊ី  អារួមរួម បារ៉ែន អេហ្សីប លីប៊ី យ៉េមែន និង ម៉ាឌីវ ដោយសារតែប្រទេសទាំងនោះបានចោទប្រកាន់កាតា បានផ្តាល់ជំនួយដល់ក្រុមភេរវកម្ម។

កាលពីថ្ងៃទី៦ខែមិថុនា រដ្ឋាភិបាលទីក្រុង ដូហា មានបំណងចង់ឲ្យប្រេសគុយវែត ធ្វើជាអាជ្ញាកណ្តាល ផ្សះផ្សា ទំនាក់ទំនងជាមួយប្រទេស អារ៉ាប។ ប៉ុន្តែ ហេតុការកាន់តែធ្ងន់ថែមទៀត ដោយមានប្រទេសពីរទៀត បានកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតា ធ្វើឲ្យប្រទេសក្នុងតំបន់ដល់ទៅ៩កាត់ផ្តាច់ទំនាក់ទំនងជាមួយកាតា។

ហេតុការខាងលើគឺជាវិបត្តិទ្រងទ្រាយធំបំផុត នៅក្នុងតំបន់មជ្ឈឹមបូព៌ា  ចាប់តាំងពីសង្គ្រាមត្រជាក បញ្ចាប់។ វិបត្តិខាងលើ បានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន ពិបាកក្នុងការដោះស្រាយ មិនដឹងត្រូវ គាំទ្រខាងណា ដោយ អាមានទាហានឈរជើងទាំងនៅក្នុងប្រទេសកាតានិង អារ៉ាប៊ីសាអូឌិត ផងដែរ។

កាតា ដាក់ទាហានក្នុងការត្រៀតលក្ខណធ្វើសង្គ្រាម

សារព័ត៌មាន CNN បានផ្សាយថា រថក្រោះ ១៦គ្រឿង ប្រភេទ  Leopard បានបញ្ចូនចេញពីទីក្រុង  Doha ទៅកាន់ព្រំដែន ការពារ សកម្មភាពឈ្លានពាន់របស់ប្រទេសជិតខាង។ កម្លាំងទាហានកាតាបានដាក់នៅក្នុងអាសន្ន ក្រោយកាត់ផ្តាច់ទំនាក់ទំនងសេច្ឋកិខ្ខនិងការបរទេស។

រដ្ឋាភិបាលកាតា បានផ្ញើលិខិត ទៅកាន់មេដឹកនាំ អារ៉ាប៊ី សាអូឌិត  បារ៉ែននិង អារ៉ាបរួម  ដោយប្រកាសថា និងតបតវិញ បើប្រទេសទាំងនោះ បំពាន់ទៅលើកាតា។ ចំណែកសាឌីអារ៉ាប៊ីបាន ចេញឪសានុវាទ ឲ្យកាតាកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមភេរវកម្មហាម៉ាស នៅប៉ាឡេស្ទីន និងក្រុមបងប្អូនអិស្លាម  នៅអេហ្សីប ក៏ដូចជាក្រុមភេរវកម្មផ្សេងទៀត។

ចំណែកកាតាវិញបានច្រានចោល ការចោទប្រកាន់គាំទ្រក្រុមភេរវកម្ម របស់ប្រទេសទាំងនោះ ។ សូមបញ្ចាក់ផងដែរថា កាតា គឺជាទីបញ្ចាការ កម្លាំងប្រឆាំងភេរវកម្មរបស់អាមេរិក ដោយមានទាហានអាមេរិករាប់ពាន់នាក់ឈរជើងនៅទីនោះ។រាល់ការវាយប្រហារ ទៅលើក្រុម IS នៅអីរ៉ាក់និងស៊ីរី គឺបានបញ្ចាចេញពីទីតាំងនៅកាតា ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើអង្គការសហប្រជាជាតិ បើកការស្រាវជ្រាវ ហើយរកឃើញថាកាតា ជាអ្នកផ្តាល់ជំនួយហេរញ្ញវត្ថុ ដល់ក្រុមភេរវកម្មនោះ  រឿងនេះពិតជាការរៀបចំឡើងដោយអាមេរិក។ ក្រុមអ្នកវិភាគធ្លាប់បានលើកឡើងថា ហេតុអ្វីបានជាអាមេរិកវាយប្រហារក្រុមភេរវកម្ម មិនសម្រេច ដោយកាត់តែវាយក្រុម ភេរវកម្មកាន់តែខ្លាំង ហើយវាយប្រហារស្លប់តែពលរដ្ឋនិងទាហានរដ្ឋាភិបាលស៊ីរីទៅវិញ។ ក្រមអ្នកប្រឆាំងអាមេរិក បានលើកឡើងថា វាយបណ្តើជួយបណ្តើ ទើប ក្រុមភេរវកម្ម មិនចុះថយ។ បើគ្មានការលូកដៃពីរុស្សីទេនោះក្រុមភេរវកម្មនិងគ្រប់គ្រងស៊ីរីបានទាមងស្រុង ទៅហើយ។

នៅពេលដែលកាតាប្រកាសពី ការប្តេជ្ញារបស់ខ្លួនបង្ករក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាម ដែលអាចកើតឡើង  រវាងប្រទេសអ្នកមាន និងអ្នកាមាន ប្រទេសប្រេងកាត ធ្វើឲ្យពិភពលោកត្រូវប្រឈមនិងវិបត្តិខ្វះប្រេងជាមិនខានឡើយ។

អ្នកឯកទេសយោធា បាននិយាយទៅ កាន់សារព័ត៌មាន Sputnik របស់រុស្ស៊ីថាការដែលសាវឌីអារ៉ាប៊ីកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសកាតារគឺជាការត្រៀមលក្ខណៈ សម្រាប់ឈ្លានពានប្រទេសជិតខាងមួយនេះ។សារព័ត៌មាន Sputnik  បានដកស្រង់សម្តីលោក Ali Al Ahmed អ្នកឯកទេស តំបន់ឈូងសមុទ្រ ដែល បានឲ្យដឹងថា ការសម្រេចកាត់ផ្តាច់ទំនាក់ ទំនងជាមួយប្រតេសកាតាររបស់ប្រទេស សាវឌី អារ៉ាប៊ីគឺជាការចាប់ផ្តើមនៃគម្រោងឈ្លានពានប្រទេស សម្បូរប្រេងមួយនេះ។

លោក Ahmed បញ្ជាក់ទៀតថា«ខ្ញុំគិតថា នោះជាការឈ្លានពានកាតារ។ខ្ញុំទទួលបានព័ត៌មានស្តីពីសកម្មភាពចល័តយោធារបស់ប្រទេសសាវឌីអារ៉ាប៊ីនៅជិតព្រំដែនកាតារ។សកម្មភាពទាំងនោះជាការប៉ុនប៉ងឈ្លានពានជាក់ជាមិនខាន» ។ លោកបន្ត ទៀតថាការវាយប្រហារទៅលើប្រទេសកាតារអាចនឹងកើតឡើងយ៉ាងឆាប់រហ័សលើសពីការស្មានរបស់សហគមន៍អន្តរជាតិ។

លោក Ahmed បញ្ជាក់ទៀតថា «ប្រសិន បើ សាវឌីអារ៉ាប៊ី ផ្អាកសកម្មភាពនៅក្នុងប្រទេសយេម៉ែន នោះ គឺជាការប្រមូល កម្លាំងដើម្បីវាយប្រហារទៅលើប្រទេស កាតារ »។លោកក៏បានបង្ហាញពីក្តីបារម្ភថា អាមេរិក នឹងនៅពីក្រោយការវាយប្រហារទាំងនោះ ។រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson គឺជាអ្នកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរាជវង្ស សាវឌី អារ៉ាប៊ីក្នុងរយៈពេល១៥ឆ្នាំកន្លងមក និង ជាប្រធានក្រុមហ៊ុនប្រេង ExxonMobil ។

ការព្យាកររបស់លោក Al Ahmed ពិបាកក្នុងការជឿទុកចិត្ត ដោយសារតែអាមេរិកមានទីតាំងទ័ពអាកាសនៅលើទឹកដីកាតារដែលមានទាហានអាមេរិកជាង១មឺុននាក់នៅទីនោះ និងជាទីបញ្ជាការកណ្តាលរបស់កម្លាំងទាហានអាមេរិក នៅតំបន់មជ្ឈិមបូព៌ា។រាល់ការបញ្ជាវាយប្រហារក្រុមភេរវកម្ម IS គឺបានបញ្ជាចេញ ពីទីតាំងខាងលើ។បើទោះបីអាមេរិក បានគាំទ្រ ពីការផ្តាច់ទំនាក់ទំនងដោយសារតែមានសកម្មភាពប្រឆាំងអីុរ៉ង់ ពេលកាតារ ជួយដល់អីុរ៉ង់នោះអាមេរិកក៏បានអំពាវនាវដល់ប្រទេសពាក់ព័ន្ធរក្សាការអត់ធ្មត់ ស្វែងរកដំណោះស្រាយសមស្របផងដែរ។

ប្រសិនបើ សាឌីអារ៉ាប៊ីវាយប្រហារ ប្រទេសកាតារនោះប្រទេសជាច្រើននៅក្នុងតំបន់នឹងគាំទ្រ សាវឌីអារ៉ាប៊ី ក្នុងនោះ មានប្រទេសអេហ្ស៊ីប អារ៉ាប់រួមបារ៉ែនជា ដើម៕

...

3422845_orig 1200px-eagle_resolve_130428-m-hf949-002 149697066619971-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print