នៅថ្ងៃទី ៨ខែមិថុនា ពលរដ្ឋអង់គ្លេស ជាង ៤៦លាននាក់បានទៅបោះឆ្នោត ជ្រើសរើសមេដឹកនាំនាំ ថ្មីហើយក៏ជាការបោះឆ្នោតធំទី៤នៅក្នុងច័ក្រភពអង់គ្លេសក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្នុងនោះមានការបោះឆ្នោតប្រចាមតិនៅស្កូតឡែនស្តីពីឯករាជ្យផ្តាច់ខ្លួនចេញពីអង់គ្លេស ការបោះឆ្នោតកាលពីឆ្នាំ២០១៥និង ការបោះឆ្នោត ប្រជាមតិចាកចេញពីអឺរ៉ុប នៅឆ្នាំ២០១៦។
ការប្រគួតប្រជេង រវាងលោកស្រី Theresa May និង លោក Jeremy Corbyn
ការិយាល័យបោះឆ្នោតជាង៤មឺនកន្លែងនៅទូទាំង ច័ក្រភពអង់គ្លេសបាន បិទទ្វានៅវេលាម៉ោង២២ ថ្ងៃទី៨ខែមិថុនា (ម៉ោងក្នុងតំបន់) ហើយលទ្ធផលបោះឆ្នោតត្រូវប្រកាសនៅថ្ងៃទី៩ខែមិថុនានេះ។ ពលរដ្ឋអង់គ្លេស ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ៦០០រូប ក្នុងចំណោមបេក្ខភាព តំណាងរាស្ត្រ ជាង ៣៣០០ នាក់។ បច្ចុប្បន្នមានតែមនុស្ស២នាក់ប៉ុណ្ណោះដែលមានឧកាស ក្លាយជានាយករដ្ឋមន្ត្រីដឹកនាំអង់គ្លេស គឺលោកស្រី នាយករដ្ឋមន្ត្រី Theresa May និង Jeremy Corbyn។
លោកស្រីTheresa May បានអំពាវនាវឲ្យមានការបោះឆ្នោត កាលពីខែមេសាឆ្នាំនេះគឺការបោះឆ្នោតមុខពេលកំណត់ ៣ឆ្នាំ ដោយសារតែលោកស្រី មានការជឿជាក់ យកឈ្នះខ្ពស់ ក្លាយជាមេដឹកនាំអង់គ្លេស ដើម្បីបន្តអនុវត្តិ ពិភាក្សាស្តីពី Brexitនាំអង់គ្លេសចេញពីអឹរ៉ុប។ ប៉ុន្តែការវាយប្រហារភេរវកម្មនៅទីក្រុងឡុងដុង និង ទីក្រុងម៉ែនឆែសស្ទើរ នាពេលកន្លងមក បានដាក់គំនៀបយ៉ាងខ្លាំងទៅលើលោកស្រី។
ក្រុមអ្នកឯកទេស រៀបចំការបោះឆ្នោតមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយលទ្ធផល បោះឆ្នោតលើកនេះ។ មនុស្សជាច្រើន ក៏បង្ហាញក្តីសង្ឃឹមថាគណបក្សប្រឆាំងរបស់លោក Jeremy Corbynនិងទទួលជ័យជំន ។ មិនត្រឹមតែប៉ុណ្ណោះក៏មានការព្យាករណ៍ថាគណបក្សកាន់អំណាចទទួលបានអាសនតែ ៣០៤ប៉ុណ្ណោះគឺខ្វះ២២អាសនទៀត ទើបទទួលបានសម្លេងគ្រាប់គ្រាន់ ៣២៦អាសនា ក្នុង ក្នុងចំណោម ៦៥០ អាសន ក្នុងសភា ៥០+១ ដើម្បីក្លាយនាយករដ្ឋមន្ត្រី។
គណបក្សធំទាំអពីរបានសន្យាថានិង ជម្រុញការអនុវត្ត Brexit ប៉ុន្តែគណបក្សនិមួយៗមាន ទស្សនខុសគ្នាស្តីពី ការចាកចេញពីអឺរុប។ ចំណែកលោកស្រី May បានស្យាថានិង ចាកចេញពីអង់គ្លេសនៅខេមីនាឆ្នាំ២០១៩ ៕