ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូបានជិះម៉ូតូឌុបគ្នាបំណងទៅេងស្រុកកំណើតហើយត្រូវបានក្រុមនសង្ស័យប្រដាក់ដោយកាំភ្លើងខ្លីភ្ជុងយកម៉ូតូហុងដាឌ្រឹមសង់ស៊េរីឆ្នាំ២០១៧មួយគ្រឿងគេចខ្លួនបាត់ដោយសុវត្តិភាព។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៣ភូមិស្រែ ញ សង្កាត់ភ្លើងឆេះរទេះខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះសឹុប ចាន់រឿន ៣០ឆ្នាំមុខរបរចុងភៅ ស្នាក់នៅភូមិព្រៃទាសង្កាត់ចោមចៅ មានស្រុកភូមិកំណើតនៅភូមិជ្រៃឧត្តមឃុំក្រាំងតាយនស្រុកពាមជ ខេត្តព្រៃវែង ប្រពន្ធឈ្មោះ អ៊ឹម ស្រី ៣២ឆ្នាំចុងភៅ(កូកាំបិត)។មានភូមិកំណើតនៅភូមិនៅភូមិទួលក្រសាំង ឃុំអង្គបុរី ស្រុកអង្គបុរីខេត្តតាកែវ។
ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសងសេរ៊ី២០១៧ ពាក់ស្លាកលេខភ្នំពេញ1GI,3997។
តាមប្រភពព័ត៌មានពីជានរងគ្រោះបាននិយាយថាមុនពេលកើតហេតុពួកគាត់បានធ្វើដំណើរ ពីភូមិព្រៃទាសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយជិះតាមបណ្តោយផ្លូវជាតិលេខ៣គោលបំណងទៅស្រុកខាងប្រពន្ធនៅខេត្តតាកែវ ។ លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងតាមពីក្រោយ។ បន្ទាប់មកជនសង្ស័យ២នាក់បានជិះពារធាក់ផ្តួលហើយម្នាក់នៅខាងក្រោយបានដកអាវុធខ្លីមិនស្គាល់ម៉ាក មកភ្ជុងរូបគាត់ហើយយកសោពីគាត់ជិះត្រឡប់ចូលក្រុងភ្នំពេញបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុសិ៍នគរបាលភ្លើងឆេះរទេះដើម្បីកត់សំគាល់មុខសញ្ញាយកមកផ្តល់ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ
...