ភ្នំពេញ ៖ សម្រាប់ស្ថាបត្យករនិងអ្នកអភិវឌ្ឍន៍អចលនទ្រព្យមកពីទូទាំងអាស៊ានដែលបានចូលរួមក្នុងពិព័រណ៍ស្ថាបត្យកម្មនិងការតុបតែងកម្ពុជាឆ្នាំនេះស្តង់ទំហំ២០១ម៉ែត្រការ៉េរបស់ក្រុមហ៊ុនអេសស៊ីជីឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជាអ្នកដឹកនាំក្នុងវិស័យសម្ភារៈសំណង់ក្នុងតំបន់ដោយក្រុមហ៊ុនបានតាំងបង្ហាញផលិតផលជាច្រើនរបស់ខ្លួនក្នុងវិស័យសម្ភារៈសំណង់ដែលឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់អតិថិជននិងជួយជំរុញការអភិវឌ្ឍប្រទេសកម្ពុជា។
ផលិតផលរបស់ក្រុមហ៊ុនអេសស៊ីជីត្រូវបានគេទទួលស្គាល់ដោយសារមានភាពច្នៃប្រឌិតក្នុងការរចនាភាពអាចជឿទុកចិត្តបាននិងគុណភាពខ្ពស់ហើយក្រុមហ៊ុនផ្ដល់នូវជម្រើសផលិតផលពេញលេញដែលអាចបំពេញគ្រប់តម្រូវការនៃការសាងសង់អចលនទ្រព្យតាំងពីដំបូលរហូតដល់ឥដ្ឋការ៉ូនិងរបង។
លោកPongdhanaDejvittayapornប្រធានផ្នែកលក់និងទីផ្សារក្រុមហ៊ុនអេសស៊ីជីស៊ីម៉ងត៍-សម្ភារៈសំណង់ប្រចាំប្រទេសកម្ពុជាបាននិយាយថា“នៅក្រុមហ៊ុនអេសស៊ីជីយើងបន្តអភិវឌ្ឍផលិតផលនិងសេវាប្រកបដោយគុណតម្លៃបន្ថែមខ្ពស់ក្នុងគោលបំណងបម្រើតម្រូវការរបស់អតិថិជនឲ្យបានកាន់តែល្អប្រសើរឡើង។យើងមានបំណងណែនាំផលិតផលថ្មីៗមកកាន់ទីផ្សារកម្ពុជាជានិច្ច។
ក្នុងពិធីតាំងពិព័រណ៍ស្ថាបត្យកម្មឆ្នាំនេះអេសស៊ីជីមានមោទនភាពបង្ហាញផលិតផលពិសេសៗជាច្រើនរួមមានអេសស៊ីជីSmartwoodជាផលិតផលឈើសប្បនិម្មិត្តដែលអាចប្រើជំនួសឈើបាន១០០% សមស្របសម្រាប់ពិដាននិងក្រាលជំនួសឥដ្ឋការ៉ូនិងអេសស៊ីជីCelica ដែលជាក្បឿងសេរ៉ាមិចពេញដោយភាពច្នៃប្រឌិត។”លោកបានបន្ថែមថា“ជាមួយនឹងជម្រើសផលិតផលសម្ភារៈសំណង់ដ៏ធំទូលាយបែបនេះឥឡូវនេះអតិថិជនអាចសាងសង់ផ្ទះឬអាគារទាំងមូលដោយប្រើតែផលិតផលរបស់ក្រុមហ៊ុនអេសស៊ីជីដែលនឹងលើកស្ទួយវិស័យសំណង់នៅកម្ពុជាឲ្យឈានឡើងមួយកម្រិតទៀត។”
ស្តង់អេសស៊ីជីមានតាំងបង្ហាញនូវផលិតផលសម្ភារៈសំណង់ច្រើនមុខដែលបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការសាងសង់និងស្ទីលជីវិតរបស់ប្រជាជនកម្ពុជា។ផលិតផលដែលលេចធ្លោរួមមានអេសស៊ីជីSmartwoodដែលជាផលិតផលឈើសប្បនិម្មិត្តមានលក្ខណៈដូចឈើលំដាប់ខ្ពស់ពិតប្រាកដហើយថែមទាំងមានគុណសម្បត្ដិលើសឈើធម្មជាតិទៀតផងដូចជាមិនជៀបទឹក១០០% មិនមានកណ្តៀស៊ីនិងមិនពុកផុយ។ផលិតផលនេះក៏ងាយស្រួលអារពត់និងវាយដែកគោលងាយដំឡើងនិងសមស្របសម្រាប់ការបំពាក់ទាំងក្នុងនិងក្រៅអាគារ។
អេសស៊ីជីCelica គឺជាផលិតផលដែលបានបង្ហាញវត្តមានជាលើកដំបូងក្នុងពិព័រណ៍ស្ថាបត្យកម្មឆ្នាំនេះ។អេសស៊ីជីCelica គឺជាជំនាន់ថ្មីនៃក្បឿងសេរ៉ាមិចរបស់អេសស៊ីជីដែលមានភ្លីរលកស្អាតសម្រាប់គេហដ្ឋានដ៏ពិសេសរបស់អ្នក។ប្រកបដោយភាពប្រណិតនិងគុណភាពល្អបំផុតក្បឿងនេះអាចធន់នឹងសីតុណ្ហភាពកម្តៅរហូតដល់១១០០ដឺក្រេក្នុងមន្ទីរពិសោធន៍។
ផលិតផលគួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមានអេសស៊ីជីCement board និងអេសស៊ីជីPrestige ។អេសស៊ីជីCement board គឺសមស្របបំផុតសម្រាប់ការដំឡើងជញ្ជាំងដែលមានទម្ងន់ស្រាលនិងមានពណ៌បេតុង។ផលិតផលនេះច្របាច់បញ្ចូលគ្នានូវភាពខ្លាំងពីស៊ីម៉ង់ត៍និងឈើធម្មជាតិ។ដោយលាយបញ្ចូលគ្នារវាងស៊ីម៉ង់ត៍ផតលែនដ៍និងកម្ទេចឈើអេសស៊ីជីCement board មានផ្ទៃរលោងស្អាតដែលត្រូវបានគេកាត់តាមទំហំផ្សេងជាស្រេចនិងសមរម្យសម្រាប់ប្រើជាជញ្ជាំងនិងសម្រាប់ក្រាល។
ចំណែកអេសស៊ីជីPrestige វិញគឺជាក្បឿងសេរ៉ាមិចភ្លីលាតលំដាប់ខ្ពស់បំផុត។ជាមួយនឹងអាយុប្រើប្រាស់យូរនិងភាពទាក់ទាញខ្ពស់ក្បឿងអេសស៊ីជីPrestige ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងគម្រោងអភិវឌ្ឍលំនៅដ្ឋាននិងរមនីយដ្ឋានទេសចរណ៍ល្បីៗនៅប្រទេសថៃនិងទូទាំងតំបន់ដោយសារភាពស្រស់សង្ហាបែបធម្មជាតិនិងគុណភាពអាចជឿជាក់បានរបស់ក្បឿងនេះ ៕ វឌ្ឍនា