ខេត្តរតនគិរី៖ ស្ពៃចង្កឹះ និងម្ទេសនាំចូលពីវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ត្រូវបានមន្ត្រីកាំកុងត្រូលត្រួតពិនិត្យតាមរយះយកមកមន្ទីរពិសោធន៍ចល័តដែលបានធ្វើតេស្តនៅទីនោះតែម្តង លើមុខទំនិញ ប្រមាណជា៣០មុខនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ រកឃើញសារធាតុគីមីបង្កគ្រោះថ្នាក់។
លោក ជា អ៊ាកឃីម អនុប្រធាននាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានប្រាប់អ្នកកាសែតថា ៖មន្ទីរពិសោធន៍ចល័តរបស់កាំកុងត្រូល បានត្រួតពិនិត្យលើមុខទំនិញ ប្រមាណ៣០មុខ ជាពិសេស បន្លែ ដែលនាំចូលពីប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។
លោកអនុប្រធាននាយកដ្ឋាន បានឲ្យបន្តទៀតថា ក្នុងការត្រួតពិនិត្យបានរកឃើញថា បន្លែចំនួន២ប្រភេទ គឺ ស្ពៃចង្កឹះ និងម្ទេស មានសារធាតុគ្រោះថ្នាក់ ដល់សុខភាពអ្នកប្រើប្រាស់ មានចំនួនសរុបទម្ងន់ជាង១៨០គីឡូក្រាម។
បន្ទាប់ពីការត្រួតពិនិត្យរកឃើញសារធាតុគ្រោះថ្នាក់ ។លោកបន្តថាបានដាក់រថយន្តពិសោធន៍តាមខេត្តចំនួនបីគឺខេត្តព្រះសុីហនុខេត្តស្វាយរៀងនិងខេត្តបន្ទាយមានជយ័ ហើយស្ពៃចង្កឹះ និងម្ទេសទាំងនោះ សមត្ថកិច្ចបានធ្វើការដកហូតហើយណែនាំឲ្យម្ចាស់ទំនិញដែលនាំចូលបន្លែពីប្រទេសវៀតណាមត្រូវប្រុងប្រយ័ត្នចំពោះបន្លែ គ្រប់ប្រភេទទាំងអស់មុននាំចូលមកក្នុងប្រទេស៕
ដោយ៖សហការី