សេចក្តីប្រកាសព័ត៍មាន របស់អ្នកនាំពាក្យក្រសួងព័ត៍មាន

ចែករំលែក៖

ភ្នំពេញ  ក្រសួងព័ត៌មាននៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការតែងតាំងលោកឃឹម វុត្ថី អគ្គនាយករងទៅជាអគ្គនាយក នៃនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាវិញ ដោយជំនួសឯកឧត្តមកឹម គុណវឌ្ឍន៍ ។

មូលហេតុ ដែលក្រសួងព័ត៌មានបានផ្លាស់ប្តូរឯកឧត្តមកឹម គុណវឌ្ឍន៍ អគ្គនាយក នៃនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានេះ ដោយសារតែឯកឧត្តមត្រូវបានចូលនិវត្តន៍ទៅតាមការកំណត់ នៃកំណត់សហលក្ខត្តិកៈមន្ត្រីរាជការស៊ីវិល ។

ចំណែកឯ ការតែងតាំងលោកឃឹម វុត្ថីទៅជាអគ្គនាយក នៃនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានេះទៅតាមការស្នើសុំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាតាមរយៈព្រះរាជក្រិត្យនស/រកត/០៦១៧/៤៧០ ចុះនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ ៕ #គីមឡា

...

0001

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print