ខេត្តបាត់ដំបង ៖ យុវជនម្នាក់ស្រលាញ់សង្សារស្មើជីវិតបានសម្រេចចិត្តលេបថ្នាំពុលសម្លាប់ខ្លួនក្រោយសង្សារនិយាយតាមទូរស័ព្ទសុំផ្តាច់ក្តីស្នេហ៍ទៅមានប្រុសថ្មី។ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ២ និង៤០នាទី រសៀលថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៧ នៅភូមិចំការចេកលើ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រីកោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានឲ្យដឹងថា យុវជនរូបនោះមាន ឈ្មោះភាព កុសល ភេទប្រុស អាយុ ២៣ឆ្នាំ ជាកម្មករចំការម្រេច ស្នាក់នៅបណ្តោះអាសន្នភូមិចំការចេកលើឃុំស៊ុងស្រុកសំឡូត មានស្រុកកំណើតនៅខេត្តកំពង់ចាម។
លោកប្រាប់ឱ្យដឹងទៀតថាក្រោយពីកើតហេតុនោះមកសមត្ថកិច្ចបានការចុះពិនិត្យនៅកន្លែងកើតហេតុទៅលើសាកសពរបស់ជនរងគ្រោះឈ្មោះ ភាព កុសលសមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះពិតជាផឹកថ្នាំពុលបាញ់កំជាត់សត្វល្អិតការពារដំណាំម្រេចពិតប្រាកមិនជាប់ពាក់ព័ន្ធអំពើឃាតកម្មនោះឡើយ។
លោកប្រាប់ឱ្យដឹងទៀតថាបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចមូលហេតុគឺយុវជនរូបនោះឈឺចិត្តនិងសង្សារនៅឯស្រុកបានបែកចិត្តសុំផ្តាច់ការទំនាក់ទំនងស្នេហាជាមួយខ្លួនក្រោយពីមានការជជែកនិយាយតាមទូរស័ព្ទជាមួយនិងអតីតសង្សាររួចហើយនោះ ។សាកសពយុវជនរូបនោះបន្ទាប់មកត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យសព តាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕ សំ វិច្ឆិកា