ភ្នំពេញ ៖ យុវជន២នាក់ត្រូវបាននគរបាលឃាត់ខ្លួនយោងតាមបណ្តឹងផ្ទាល់មាត់របស់សាច់ញាតិថាមកអុកឡុកក្នុងផ្ទះដើម្បីរកលុយទិញថ្នាំញៀនជក់ កាលពីម៉ោង ១៥និង៤០នាទីរសៀលថ្ងៃទី១៣មិថុនា២០១៧នៅផ្ទះលេខ ១៣៤សេផ្លូវលំភូមិសេប៉េសេ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
យុវជនខាងលើទី១ឈ្មោះ សាំង ឌីនី អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ ១៣៤សេផ្លូវលំភូមិសេប៉េសេ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ទី២ឈ្មោះ ស៊ុំ ប៉ោឡាយ អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះ លេខ១៦៨ប៉េផ្លូវលំភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ប្រភពពីឈ្មោះ កេង សារ៉ា ភេទប្រុសអាយុ៦៤ឆ្នាំត្រូវជាជីតាឈ្មោះ សាំង ឌីនី បានប្រាប់ថាសឹងតែរាលថ្ងៃទៅហើយ ចៅគាត់តែងតែមកអុកឡុកផ្ទះដើម្បីរកលុយទៅរកទិញថ្នាំញៀនដោយទៅជាមួយឈ្មោះស៊ុំ ប៉ោឡាយ តែរហូតមិន ថាយប់ឫក៍ថ្ងៃឡើយ។
ប្រភពបានប្រាប់ទៀតថាលុះថ្ងៃខាងលើបានឃើញចៅគាត់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់រីវូពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1A-8767 ដែលជាម៉ូតូរបស់ឈ្មោះស៊ុំ ប៉ោឡាយ មកផ្ទះហើយមកអុកឡុកអ្នកផ្ទះអោយរកលុយមកអោយខ្លួនដើម្បីទិញថ្នាំញៀនយកទៅជក់ជាមួយ ស៊ុំ ប៉ោឡាយ ដោយទ្រមនិងទង្វើចៅខាងលើមិនបានក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានអោយឃាត់ខ្លួនចៅខាងលើតែម្តងនិងបានឈានទៅឃាត់បានបក្សពួកម្នាក់ទៀតឈ្មោះ ស៊ុំ ប៉ោឡាយ ផង។ហើយកន្លងមកចៅគាត់នេះធ្លាប់យកទៅដាក់មណ្ឌល់កែប្រែចំនួនបីខែដែកតែចេញមកវិញនៅដដែល។
ដោយមានចំលើយសារភាពចេះប្រើប្រាស់គ្រឿងញៀនបច្ចុប្បន្នយុវជនទាំង២នាក់ខាងលើនេះបានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរបន្ត ៕